en     km
en     km

២៤​ ចំណុច​ដែល​បុរសៗ​ មិន​គួរ​និយាយ​ទៅ​កាន់​នារីៗ​ ពេល​នាង​មក​រដូវ​

Share

Ae you on Period

ដំណើរ​នៃ​វដ្ត​រដូវ​ គឺ​ផ្នែក​មួយ​នៃ​ជីវិត​របស់​ស្ត្រី​គ្រប់​រូប​។​ បុរសៗ​ប្រហែល​មិន​ទាន់​យល់​ដឹង​ច្បាស់​ប្រាកដ​ថា​ ការ​មាន​វដ្ត​រដូវ​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ប្រែប្រួល​ និង​មានការ​ឈឺចាប់​កំរិត​ណា​ទេ​ ហើយ​បុរសៗ​ក៏​មិន​ដែល​ស្មាន​ដឹង​ថា​ត្រូវធ្វើ​ដូច​ម្តេច​ដើម្បី​ចែករំលែក​ការ​ឈឺចាប់​នោះ​ដែរ​។​

​មនុស្ស​ប្រុស​មិន​ដែល​មានរ​វដ្ត​រដូវ​មែន​ ក៏​ប៉ុន្តែ​ក៏​មិនមែន​មាន​ន័យ​ថា​បុរស​មិន​ត្រូវ​យល់​ដឹង​ពី​មនុស្ស​ស្ត្រី​ដែល​ខ្លួន​ស្រលាញ់​នោះ​ទេ​ ពេល​នាង​មក​រដូវ​។​ ផ្ទុយ​ទៅ​វិញ​ បុរសៗ​គួរ​កាន់តែ​យកចិត្តទុកដាក់​នឹង​មនុស្ស​ស្រី​ ពេល​នាង​មក​រដូវ​ ពីព្រោះ​ថា​នៅ​ពេល​ដែល​បុរស​អាច​យល់​ និង​ព្យាយាម​ស្វែង​យល់​ពី​នាង​នូវ​រឿង​មួយ​នេះ​ វា​ជួយ​ដល់​ចំនងស្នេហា​ និង​ការ​រស់នៅ​ជាមួយ​គ្នា​ឲ្យ​ចុះសម្រុង​ទាំង​ផ្នែក​ស្មារតី​និង​ផ្លូវភេទ​។​

​បុរស​ភាគច្រើន​តែងតែ​ភ្លេច​ត្រង់​ថា​ ហេតុ​អ្វី​បានជា​ស្រី្ត​មានការ​ឈឺចាប់​ពេល​មក​រដូវ​ និង​មាន​អារម្មណ៍​មួរ​ម៉ៅ​ច្រើន​។​ តើ​បុរសៗ​គួរ​ជួយ​លួងលោម​ និង​ប្រព្រឹត្តិ​ឥរិយា​បទ​អ្វីខ្លះ​ចំពោះ​នារីៗ​ អំឡុង​ពេល​នាង​មក​រដូវ​?

​ចាប់ផ្តើម​ពី​ការ​និយាយ​លើកទឹកចិត្ត​ និង​បង្ហាញ​សេចក្តី​ស្រលាញ់​ចំពោះ​នាង​។​ បុរស​ គួរ​ធ្វើការ​កត់សម្គាល់​ សរសេរ​ចំនាំទុក​ក្នុង​ប្រតិទិន​ ឫ​ចង​ចាំ​ថ្ងៃ​មក​រដូវ​ ឫ​ក៏​ចំណាំ​ពេល​ណា​នាង​មាន​អារម្មណ៍​មួរ​ម៉ៅ​លើស​ពី​ធម្មតា​។​ កំលុង​ពេល​នេះ​ បុរស​ក៏​មិន​គួរ​និយាយ​អ្វី​ដែល​អាច​ឲ្យ​ស្ត្រី​អាក់អន់ស្រពន់ចិត្ត​ ដោយ​ចៀសវាង​ប្រើ​សំដី​ឬ​ប្រយោគ​មួយ​ចំនួន​២៤​ ដូច​ខាងក្រោម​៖

១)​ សួរ​នាង​ថា​ «​តើ​អូន​កំពុង​មក​រដូវ​មែន​?»​។​
២)​ «​បង​គិត​ថា​ អូន​មើលទៅ​មិន​អី​ផង​»​។​
៣)​ «​ហេតុ​អ្វី​ក​ព្ចា​ប់​សំឡី​អនាម័យ​ហ្នឹង​ធំ​អ​ញ្ចឹ​ង​?»​ (​នាង​អាច​គិត​ថា​ អ្នក​ចង់​សួរ​ថា​ នាង​មាន​រដូវ​ច្រើន​ ឬ​សំដៅលើ​អា​វៈយ​វៈ​ភេទ​របស់​នាង​)​។​
៤)​ «​យើង​ញំា​អី​បន្តិច​ប​ន្ទួ​ច​បាន​ហើយ​ល្ងាច​ហ្នឹង​»​។​
៥)​ «​អូ៎​…!​ព្រះ​ជា​ម្ចាស់​ ម៉េច​បានជា​មុខ​អូន​ ស្លេកស្លាំង​ម្ល៉េះ​?​ ហេតុ​អី​បានជា​ស្អំ​ទឹកកក​លើ​ពោះ​?​ »​ (​នាង​អាច​គិត​ថា​ អ្នក​មិន​យល់​និង​ចង​ចាំ​ពី​ថ្ងៃ​មក​រដូវ​របស់​នាង​)​។​
៦)​ «​តើ​អ្វី​ទៅ​ជាវ​ដ្ត​រដូវ​?»
៧)​ «​ដូច្នេះ​ស​ប្តា​ហ៍​នេះ​ យើង​មិន​អាច​ធ្វើ​ស្អីៗ​បាន​ទេ​ មែន​អត់​?»
៨)​ ជជែក​សួរនាំ​នាង​អំពី​ឈាមរដូវ​
៩)​ «​តើ​អូន​ពិតជា​អាច​ញំា​បាន​ទាំងអស់​មែន​អត់​?»​ (​ជា​ទូទៅ​ស្ត្រី​មាន​ចំ​នង់​ញំា​អាហារ​លើស​ពី​ថ្ងៃ​ធម្មតា​)​។​
១០)​ «​អូ៎​..!​ ម្ចាស់​ថ្លៃ​ អូន​ឈឺពោះ​ទៀត​ហើយ​»​។​
១១)​ «​ប្រយ័ត្នប្រយែង​ពេល​ដែល​អូន​ស្លៀក​ខោខ្លី​ វា​ហាក់បីដូច​ឃើញ​ស្អីៗ​ម៉េច​មិនដឹង​ទេ​»​។​
១២)​សួរ​សំណួរ​ដែល​ខ្មាស​អៀន​ ទាក់ទង​នឹង​ប្រដាប់​ភេទ​និង​ការ​ហូរ​ឈាមរដូវ​របស់​នាង​។​
១៣)«​ពន្យល់​ប្រាប់​ពី​ហេតុការណ៍​ប៉ុន្មាន​ថ្ងៃមុន​ដែល​នាង​មាន​រដូវ​»​ (​នាង​ដឹង​ថា​ អ្នក​កំពុង​រអ៊ូ​)
១៤)​ អូន​នៅ​មាន​វា​ទៀត​ឬ​?​ ស្បូន​ប្រាកដជា​ធ្វើការ​ច្រើន​ហើយ​។​
១៥)​ «​តើ​មាន​វា​ឈឺចាប់​ពេល​មាន​មក​រដូវ​ម្តងៗ​?»
១៦)​ «​និយាយ​អ​ញ្ចឹ​ង​ កំរាលពូក​នេះ​ថ្មី​!​ ប្រសិនជា​អាចរ​កអី​មក​ក្រាល​កុំ​ឲ្យ​ស្រ​ឡាក់​»​។​ (​នាង​គិត​ថា​ អ្នក​ចាត់​ទុក​នាង​ដូច​ជា​កូន​ក្មេង​មិនដឹង​អ្វី​)​។​
១៧)«​ បើ​គិត​ពី​រឿង​ល្អ​វិញ​ វា​បញ្ជាក់​ថា​អូន​អត់​មាន​ផ្ទៃពោះ​»​។​
១៨)​ «​បង​នឹង​មិន​ឲ្យ​អូន​ទំនេរ​ពេក​ទេ​ ពេល​អូន​កំពុង​មាន​រដូវ​»​។​
១៩)​ បង​ជួយ​រំលឹក​អូន​៖​ «​កុំ​បោះ​សំដី​អនាម័យ​របស់​អូន​ចូល​ក្នុង​ចាន​បង្គន់​»​។​
២០)​ «​យើង​ទៅ​ហែល​ទឹក​ឬ​ទៅ​ឆ្នេរសមុទ្រ​លំ​ហែល​កាយ​?»​ (​អាច​មាន​ន័យ​ថា​ អ្នក​កំពុង​ឌឺដង​ឲ្យ​នាង​)
២១)​ «​ ថ្នាំ​បំបាត់​ឈឺ​ចុកចាប់​មាន​ ប្រសិនបើ​ចង់​លេប​ទៅ​យក​នៅ​ជិត​ទូរ​ទឹកកក​ទៅ​»​។​
២២)​ «​ហ្អា​..!​ បង​និយាយ​លេង​ទេ​ អូន​ឯង​ពិតជា​គិត​ថា​បង​រៀបចំ​ថ្នាំ​ទុក​ឲ្យ​មែន​»​។​
២៣)«​យើង​គួរតែ​ទៅ​ដើរ​ហាត់ប្រាណ​ខ្លះៗ​»​។​
២៤)​ «​អូន​កំពុង​មក​រដូវ​ឬ​?»

 

ប្រែសម្រួលដោយ៖ ហេង រតនា/ប្រភព៖ Elitedaily

Share

Image
Image
Image