បណ្ដាញផ្សាយព័ត៌មានអាមេរិក Fox News ចុះផ្សាយនៅមុននេះ បន្តិចថា រដ្ឋាភិបាល រុស្ស៊ី បានយកយន្តហោះ ដ៏ធំមួយគ្រឿង មកដឹកមាសទំងន់២០តោនទៅកាន់ក្រុងម៉ូស្គូ គឺយន្តហោះនេះបានមកដល់ព្រលានយន្តហោះអន្តរជាតិប្រទេសវេណេហ្សូអេឡាកាលពីព្រឹកព្រលឹមថ្ងៃពុធទី៣០មករានេះ។
តាមប្រភពដដែលបញ្ជាក់ថា មាសទម្ងន់ ២០ តោននេះ គឺយកចេញពីធនាគារជាតិ នៃប្រទេសវេណេហ្សូអេឡា ។ យ៉ាងណា គេបានទទួលដំណឹងនេះ តាមរយៈការផ្ដល់ព័ត៌មាន របស់សមាជិកសភាម្នាក់នៃប្រទេសវេណេហ្សូអេឡាហើយយន្តហោះនេះមានឈ្មោះថា Nordwind បានហោះមកពីទីក្រុងម៉ូស្គូ។ យ៉ាងណា មិនមានប្រភពផ្លូវការណាមួយពីមន្ត្រីលោកម៉ាឌូរ៉ូបញ្ជាក់បន្ថែមរឿងនេះទេ។ ប៉ុន្តែ មានការបញ្ជាក់ថា យន្តហោះនេះ ពុំមានអ្នកដំណើរមកជាមួយទេ។
មានការព្រមានថា ក្រុមហ៊ុនប្រេងជាច្រើនរបស់រុស្ស៊ី ដែលកំពុងមានភាគហ៊ុនជាមួយក្រុមហ៊ុនប្រេងរបស់វេណេហ្សូអេឡា កំពុងស្ថិតក្នុងហានិភ័យ ដោយសារពួកគេមានភាគហ៊ុនជាមួយលោកម៉ាឌូដែលសហគមន៍អន្តរជាតិមិនទទួលស្គាល់ជាមេដឹកនាំស្របច្បាប់។
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ប្រទេសអង់គ្លេសបានបង្កកមាសរបស់លោកម៉ាឌូរ៉ូតម្លៃ ១២០០លានដុលា្លរតាមសំណើរបស់សហរដ្ឋអាមេរិក ដើម្បីយកមកប្រើប្រាស់ក្នុងរដ្ឋាភិបាលថ្មីដែលស្របច្បាប់។ប្រទេសវេណេហ្សូអេឡា គឺជាប្រភពផលិតប្រេងនិងមាសដ៏ធំនៅលើពិភពលោក៕