អ្នកប្រឹក្សាកំពូលរបស់លោកដូណាល់ត្រាំ ទទួលបន្ទុកសន្ទុកសន្តិសុខជាតិ លោក John Bolton បានអោយដឹងថា សហរដ្ឋអាមេរិកបានត្រៀមទ័ព៥០០០ពាន់ នាក់រួចហើយដើម្បីទៅកាន់ប្រទេសកូឡំប៊ីដែលត្រូវគេមើលឃើញថាដើម្បីចូលលុកលុយប្រទេសវេណេហ្សូអេឡា ហើយឈានទៅដល់ការធ្វើរដ្ឋប្រហារបញ្ចប់របបរបស់ប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ។
សហរដ្ឋអាមេរិកនិងប្រទេសច្រើនទៀតនៃទ្វីបអាមេរិកខាងត្បូង រួមនឹងសហភាពអឺរ៉ុប អង់គ្លេស ២៨ប្រទេសបានទាមទារឱ្យលោកម៉ាឌូរ៉ូធ្វើការផ្ទេរអំណាចតាមរយៈការបោះឆ្នោតប្រធានាធិបតីឡើងវិញខណៈប្រទេសទាំងនេះ ទទួលមេបក្សប្រឆាំងជួនហ្គាយដូ ជាប្រមុខរដ្ឋស្ដីទី។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក John Bolton បាននិយាយថា លោកប្រធានាធិបតីត្រាំ បានបញ្ជាក់ច្បាស់ថា របៀបវារៈអាចដាក់លើតុចរចា តែអន្តរាគមន៍យោធាក៏មិនចោលដែរ។
តាមប្រភពរបស់បណ្ដាញផ្សាយព័ត៌មានCNN មុនអាមេរិកមានផែនការ ដាក់ពង្រាយទ័ពនៅ តាមព្រំដែនកូឡំប៊ីនិងវេណេហ្សូអេឡា គឺលោក ជួនហ្គាយដូ ប្រមុខរដ្ឋស្ដីទីនៃប្រទេសវេណេហ្សូអេឡា បានសន្ទនាជាមួយលោកដូណាល់ត្រាំ ទាក់ទងនឹងការស្ដារលទ្ធិប្រជាធិបតេយ្យ ឡើងវិញនៅវេណេហ្សូអេឡា ។ បើតាមប្រភពដដែលនេះ លោកត្រាំបានសរសើរ និងលើកទឹកចិត្តលោកជួនហ្គាយដូ ក្នុងការតស៊ូដើម្បីសេរីភាពពលរដ្ឋវេណេហ្សូអេឡា។ CNN បានបញ្ជាក់ថា មិនមានតែលោកត្រាំដែលលោកជួនហា្គយដូ បាននិយាយតាមទូរស័ព្ទ ជាមួយ គឺមេដឹកនាំ ប្រទេសជាច្រើនជុំវិញវេណេហ្សូអេឡាគឺមានដូចជាកូឡំប៊ី ប្រេស៊ីល អាហ្សង់ទីន ប៉េរ៉ូ ប៉ារ៉ាហ្គាយ ជាដើម។
យ៉ាងណាប្រភពព៏ត៌មានរបស់រដ្ឋាភិបាល លោកម៉ាឌូរ៉ូបានបានអោយដឹងថា រដ្ឋអាជ្ញារបស់ប្រទេសនេះបានចេញដីកាចាប់ខ្លួនលោកជួនហ្គាយដូហើយកាលពីប៉ុន្មានថ្ងៃមកនេះប៉ុន្តែ មិនទាន់អនុវត្តព្រោះតែ សង្ឃឹមថា លោកជួនហ្គាយដូនឹង ទទួលស្គាល់ថាខ្លួនលោកជាមេដឹកនាំរដ្ឋប្រហារ៕