ពួកមន្ត្រីចិន នៃស្ថាប័នពង្រឹងច្បាប់ ត្រូវបានបក្សកុម្មុយនិស្តចិនបញ្ជាអោយអនុវត្តយុទ្ធសាស្ត្របោសសំអាត ក្រុមប្រឆាំងដែលនិយមលោកខាងលិច ដោយហេតុផលតែមួយគត់ដែលគេហៅថា «បដិវត្តន៍ពណ៌» ឬគេហៅម្យ៉ាងទៀតថា ការបះបោររបស់ប្រជាជន។
ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចុះផ្សាយ ថា កម្លាំងសមត្ថកិច្ចប៉ូលិស របស់បក្សកុម្មុយនិស្ត ត្រូវបក្សបំពាក់គោលវិន័យអោយចាំរត់មាត់គឺក្រុមប្រឆាំងគឺជាក្រុមបដិវត្តន៍ពណ៌ដែលពួកលោកខាងលិចនៅពីក្រោយហើយក្រុមនេះមានទាំងចលនា នយោបាយ និងសង្គម។
កាលពីថ្មីៗនេះ ប្រធានាធិបតីចិន ស៊ីជីនភីង បានក្រើនរំលឹកដាស់តឿន ចិនត្រូវឈរអោយរឹងមាំ ទប់ទល់នឹងឥទ្ធិពលលោកខាងលិចដែលមានចេតនាបំផ្លាញ ការដឹកនាំរបស់បក្ស។
រដ្ឋន្ត្រីសន្តិសុខសាធារណៈប្រទេសចិន លោក Zhao Kezhi បានបញ្ជាអោយសមត្ថកិច្ចវប៉ូលិស ត្រូវការពារកុំអោយសង្គមចិនធ្លាក់ក្នុង ក្រុមរបស់បដិវត្តន៍ពណ៌នេះអោយសោះ។
អ្នកវិភាគ មើលឃើញថា តំបន់មួយចំនួនរបស់ចិន ដូចជា តំបន់ ជីនជាំង និងទីបេជាដើម គឺ ប្រភពនៃក្រុមតស៊ូដើម្បីផ្ដាច់ខ្លួន ដែលក្រុមនេះ ក៏ជាមុខសញ្ញានៃបដិវត្តន៍ពណ៌ដែរ។ ក្រៅពីនេះ គឺពួកតស៊ូមតិដើម្បី សិទ្ធិមនុស្ស និងយុត្តិធម៌សង្គម៕