en     km
en     km

វិភាគ៖ហេតុអ្វីលោក ម៉ាដូរ៉ូ ចាប់ឃុំខ្លួនមេដឹកនាំបក្សប្រឆាំងឃុំតែមួយម៉ោងហើយដោះលែងវិញភ្លាម?

Share

មេដឹកនាំគណបក្សប្រឆាំងនិង ជាអតីតប្រធានរដ្ឋសភាលោក ជួន ហ្គៃដូ បានសម្រេចវិលចូលប្រទេសវេណេហ្សូអេឡារបស់លោកវិញ ដោយធ្វើសកម្មភាពនយោបាយភ្លាមៗនៅរដ្ឋធានី ការ៉ាកាស។តែប៉ុន្មានម៉ោងប៉ុណ្ណោះ លោកត្រូវបានឃាត់ខ្លួន គឺ ក្រោមការបញ្ជារបស់លោកប្រធានាធិបតី នីគូឡា ម៉ាឌូរ៉ូ។ យ៉ាងណា ត្រូវបានដោះលែងភ្លាមបន្ទាប់ពីឃុំខ្លួនមួយម៉ោង។

តើមូលហេតុអ្វីបានជាលោក ម៉ាឌូរ៉ូដោះលែងលោកមេបក្សប្រឆាំងជាបន្ទាន់?

លោក នួន បូរិន ជូនសេចក្ដីប្រែសម្រួល

 

លោក ជួន ហ្គៃដូ ទទួលបាន ការសាទរ នឹងលើកទឹកចិត្តជាខ្លាំង ពីប្រទេស​ជុំវិញ ប្រទេសវ៉េណេហ្សូអេឡា ក្នុងនោះមានទាំងក្រុមប្រទេស លីម៉ា គឺមានដូចជាប្រទេស កូឡាំប៊ី ប្រេស៊ីល អាហ្សទីន ប៉េរូ សហរដ្ឋអាមេរិកនិងកាណាដាជាដើម។ ប្រធានាធិបតី នៃប្រទេសកូឡំប៊ី បានប្រកាសទទួលស្គាល់លោក ជួន​ហ្គៃដូ ជាប្រធានាធិបតីបណ្ដោះអាសន្នរបស់ ប្រជាជន វ៉េណេហ្សូអេឡា ស្របពេលដែលក្រសួងការបរទេសសហរដ្ឋអាមេរិក បានហៅ ការស្បថចូលកាន់តំណែង របស់លោក ម៉ាឌូរ៉ូ ក្នុងអាណត្តិប្រធានាធិបតីលើកទី២ ថាជាមេដឹកនាំខុសច្បាប់ ដែលផ្ទុយទៅវិញ ក្រុងវ៉ាស៊ីនតោន បែរជា ប្រកាសទទួលស្គាល់អតីតប្រធានរដ្ឋសភា និង ជាមេដឹកនាំវ័យក្មេងនៃបក្សប្រឆាំង ថាជាប្រធានាធិបតីរបស់ប្រជាជនវេណេហ្សូអេឡា។លោករដ្ឋមន្រ្ដីការបរទេសអាមេរិក ម៉ៃប៉ប៉ូ បានប្រាប់អ្នកសារព័ត៌មានថា លោកជួន ហ្គៃដូ គឺជា មេដឹកនាំដែលជាប់ឆ្នោតពីប្រជាជន វេណេហ្សូអេឡា។

                                                                                ​​​​​​​  លោក ជួន ហ្គៃដូ ត្រូវបានដោះលែង។

 

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកក៏បានឱ្យដឹងថាសេតវិមាននឹងធ្វើឱ្យមានការផ្លាស់ប្ដូរអំណាចរបស់លោក ម៉ាឌូរ៉ូ នៅឆ្នាំ២០១៩នេះឱ្យបាន គឺតាមរូបភាព នៃការស្ដារឡើងវិញប្រជាធិបតេយ្យរបស់ប្រទេសនេះ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក រ៉ូបឺត ប៉ាឡេឌីណូ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកថា សហរដ្ឋអាមេរិក និង បន្ដប្រើប្រាស់ អំណាចរបស់ខ្លួន តាមរយៈ ការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច គឺប្រយោជន៍ ឱ្យមានការធ្វើឱ្យរស់ឡើងវិញប្រជាធិបតេយ្យនៅ វ៉េណេហ្សូអេឡា។ដោយសារទទួលបាន ការលើកទឹកចិត្តពីសហរដ្ឋអាមេរិក និង ប្រទេស ជាសមាជិក នៃសម្ព័ន្ធអាមេរិចខាងត្បូង លីម៉ា លោក ហ្គៃដូ បានថ្លែងទៅមហាជនដែលមកស្វាគមន៍លោក យ៉ាងច្រើនកុះករនោះថា លោកនឹងធ្វើឱ្យមានការបោះឆ្នោតប្រធានាធិ​បតីឡើងវិញ ហើយ សង្ឃឹមថា ប្រជាជន វ៉េណេហ្សូអេឡា ភាគច្រើនបំផុតនឹងមិនទទួលយកទេ លោក នីកូឡាម៉ាឌូរ៉ូជាប្រធានាធិបតីរ​បស់ខ្លួន។លោកថា សូម្បីតែកងកម្លាំងប្រដាប់អាវុធ ក៏មិនបានគាំទ្រលោក ម៉ាឌូរ៉ូផងដែរ។​

                                                                                                                  ​លោក ម៉ាឌូរ៉ូ

 

លោកបញ្ជាក់ទៀតថា ការឡើងកាន់តំណែង មួយអាណត្តិទៀតរបស់លោក ម៉ាឌូរ៉ូជាការរំលោភរដ្ឋធម្មនុញ្ញ ហើយបើដូច្នេះ ត្រូវតែមានការបោះឆ្នោតឡើងវិញ។​លោកបានប្រាប់ទៅកាន់ហ្វូងមហាជនថា ក្នុងនាមលោកជាមេដឹកនាំបក្សប្រឆាំង និង ប្រជាជន វេណេហ្សូអេឡា យើងមិនមែនជាជនរងគ្រោះទេ តែយើងជាអ្នករស់ររៀនមានជីវិត ហើយយើងនឹងដឹកនាំប្រទេសវេណេហ្សូអេឡា ចូលទៅសហគមន៍អន្ដរជាតិវិញ ហើយសង្ឃឹមថា​កងទ័ពនឹង នៅពីក្រោយយើងដើម្បីបុព្វហេតុនៃប្រជាធិបតេយ្យរបស់ប្រជាជនយើង។ យ៉ាងណាក៏ដោយ ក្នុងពិធីស្បថចូលកាន់តំណែង ជាលើកទី២ លោកនីកូឡាម៉ាឌឺរ៉ូ បានសន្យាថា នឹងធ្វើឱ្យប្រទេសរបស់លោកមានសន្តិភាព ស្ថេរភាពនយោបាយ ជាប្រទេស ដែលមានប្រព័ន្ធប្រជាធិបតេយ្យពិសេសនិង ដាច់ដោយឡែក។ សុន្ទរកថា​របស់លោកម៉ាឌូរ៉ូ ក៏បានវាយប្រហារធ្ងន់ៗទៅលើប្រទេសដែលគាំទ្រលោក ហ្គៃដូ ជាប្រធាំនាធិតីបណ្ដោះអាសន្នរបស់វេណេហ្សូអេឡា ដោយឡោកចាត់ទុកថា ជាការរំលោភលើឆន្ទៈរបស់ប្រជាជន។

យ៉ាងណាក៏ដោយ ការដែលលោក ម៉ាឌូរ៉ូ មិនអាចឃុំខ្លួន អតីតប្រធានរដ្ឋសភានេះបានយូរថ្ងៃនោះ ទំនងមើលទៅ លោក ម៉ាឌូរ៉ូ ទទួលស្គាល់ថា ប្រជាជន ដែលគាំទ្រក្រុមគណបក្សប្រឆាំង រួមទាំង កងទ័ពមួយចំនួនផងដែរ អាចនឹងផ្ទុះ ការតវ៉ាពាសពេញរដ្ឋធានី ការ៉ាកាស ហើយម្យ៉ាងទៀត ត្រូវបានអ្នកសង្កេតការណ៍មើលឃើញថា បើការឃុំខ្លួនមេបក្សប្រឆាំងដ៏ល្បីល្បាញនេះ រឹតតែនាំឱ្យរបបវេណេហ្សូអេឡា បច្ចុប្បន្នប្រឈមមុខកាន់តែខ្លាំងជាមួយសហគមន៍អន្ដរជាតិ។ សម្រាប់លោក ជួន ហ្គៃដូ បានថ្លែងទោកាន់អ្នកគាំទ្ររបស់លោកថា លោកនឹងដាក់សម្ពាធទៅលើលោកម៉ាឌូរ៉ូ រហូតទាល់តែមានការបោះឆ្នោតប្រធានាធិបតីជាថ្មីឡើងវិញ៕

 

Share

Image
Image
Image