ភ្នំពេញ៖ នៅទីបំផុតចម្លោះនយោបាយនៅកម្ពុជា មើលទៅដូចជាកើតឡើងតែរវាងភាគីបក្សកាន់អំណាចនៅកម្ពុជា និងសហភាពអឺរ៉ុប។ បើយោងតាមប្រសាសន៍របស់សម្ដេចហ៊ុនសែន កាលពីថ្ងៃចន្ទទី១៤មករា គឺកម្ពុជា ពិតចង់ចរចាជាមួយសហភាពអឺរ៉ុបជាខ្លាំងគឺប្រយោជន៍ធ្វើឱ្យកម្ពុជា បន្តរក្សាបាន នូវ ប្រព័ន្ធអនុគ្រោះពន្ធEBA។ក្នុងបទសម្ភាសជាមួយវិទ្យុស្រី លោកឯមសុវណ្ណារ៉ា ជាអ្នកវិភាគនយោបាយ បានផ្ដល់អនុសាសន៍ជាច្រើនជុំវិញជំហរចុងក្រោយរបស់ សម្ដេចហ៊ុនសែន ក្នុងនាមនាយករដ្ឋមន្ត្រីកម្ពុជា។ លោក ថាបើមិនចង់ឱ្យEBAចូលជាធរមានគឺត្រូវមានដំណោះស្រាយផ្សះផ្សាជាតិក្រោមយន្តការជាតិចម្រុះអន្តរជាតិឬឧត្តមក្រុមប្រឹក្សាផ្សះផ្សាជាតិ ដែលជប៉ុនដើរតួនាទីជាយន្តការី ហើយក្រោមព្រះអធិបតីភាពនៃអង្គព្រះមហាក្សត្រ។ចំណែកភាគីសំខាន់គឺសហភាពអឺរ៉ុប-ភាគីបក្សកាន់អំណាចកម្ពុជា អាចរួមទាំងភាគីបក្សសង្រ្គោះជាតិផងដែរ ។
ដើម្បីជ្រាប ! សូមអញ្ជើញស្ដាប់បទសម្ភាសរវាងលោកនួនបូរិន និងអ្នកវិភាគឯមសុវណ្ណារ៉ាដូចតទៅ៖