ភ្នំពេញ៖ កាលពីថ្ងៃទី២៩ធ្នូ បក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល បាន សម្ពោធវិមាន ឈ្នះ ឈ្នះ ដែលជាស្នាដៃរបស់សម្ដេចនាយករដ្ឋមន្ត្រីក្នុងការបញ្ចប់កងកម្លាំងប្រដាប់អាវុធរបស់ពួកឧទ្ទាមទ័ពព្រៃខ្មែរក្រហម នៅឆ្នាំ១៩៩៨។ តែអ្នកវិភាគ យល់ថា នយោបាយឈ្នះ ឈ្នះនេះ មិនមានលក្ខណៈនៃការ ផ្សះផ្សាជាតិទេ គឺកម្ពុជានៅពេលនេះ នៅតែមានការបែកបាក់ជាតិ ធ្ងន់ធ្ងរជាខ្លាំងហើយពាក្យថាឈ្នះ ឈ្នះនេះ គឺពិតជាមានអ្នកចាញ់ ។បើមានអ្នកចាញ់គឺមិនមានការផ្សះផ្សាជាតិទេ។ លោក ផ្ដល់ជាអនុសាសន៍ថា បើកម្ពុជា មានស្ថាប័ន ឧត្តមក្រុមប្រឹក្សាជាតិនៃនយោបាយផ្សះផ្សាជាតិស្ថិតនៅក្រោមអង្គព្រះមហាក្សត្រ និងការសម្របសម្រួលដោយសហគមន៍អន្តរជាតិគឺអាចធ្វើអ្នកនយោបាយខ្មែរគ្រប់និន្នាការ ជាពិសេស ក្រុមគណបក្សសង្រ្គោះជាតិ និងបក្សកាន់អំណាច អាចអង្គុយជជែកគ្នាបាន ហើយត្រូវកាត់បន្ថយ នយោបាយសងសឹក។
ដើម្បីជ្រាប ! សូមស្ដាប់បទសម្ភាសរវាង លោកនួន បូរិន និង អ្នកវិភាគនយោបាយលោកឯមសុវណ្ណារ៉ាដូចតទៅ៖