en     km
en     km

៦0%នៃសត្វនៅលើផែនដីត្រូវបានគេសម្លាប់ក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ

Share

ក្នុងរយៈពេល ៤៥ឆ្នាំចុងក្រោយនេះ ពិភពលោកកំពុងប្រឈមនឹងការបាត់បង់សត្វជាច្រើនប្រភេទដែលធ្លាប់មាននៅលើភពផែនដីពីមុនមក។ នៅចន្លោះឆ្នាំ១៩៧0 និងឆ្នាំ២0១៤ ថនិកសត្វ បក្សី ត្រី ល្មូន និងថលផលិក បានបាត់បង់ជិត ៦០% ដោយសារតែសកម្មភាពរបស់មនុស្ស។​នេះបើតាមរបាយការណ៍របស់WWF.

                                                                                               រូបតំណាង

 

របាយការណ៍របស់អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) ក៏បានកត់ត្រានូវការបាត់បង់ដ៏ធ្ងន់ធ្ងរធនធានធម្មជាតិយ៉ាងច្រើនមហាសាលពីមួយឆ្នាំទៅមួយឆ្នាំ។ របាយការណ៍នេះ បានបញ្ជាក់ថា ដោយសារតែមនុស្សរស់នៅពឹងផ្អែកលើធនធានធម្មជាតិកាន់តែខ្លាំង ធ្វើឱ្យធម្មជាតិមិនអាចនៅស្រស់បំព្រងដូចកាលពីមុនទៀតបានឡើយ។

ដូច្នេះហើយបានជាអង្គការ WWF សហការជាមួយដៃគូអភិរក្ស និងអ្នកស្រាវជ្រាវមកពីជិត ៤0ស្ថាប័ន នៅជុំវិញពិភពលោក ស្វែងរកដំណោះស្រាយថ្មីដើម្បីជួយស្រោចស្រង់ភពផែនដីឡើងវិញ។

ប៉ុន្តែបញ្ហាប្រឈមដ៏ធំរបស់ក្រុមនេះ គឺការផ្លាស់ប្តូរយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងការការពារធម្មជាតិ ព្រមទាំងការការពារជីវិតមនុស្សផងដែរ។

លោក Marco Lambertini អគ្គនាយកនៃអង្គការ WWF អន្តរជាតិ បានលើកឡើងថា «ថ្ងៃនេះ យើងនៅតែមានជម្រើស។ យើងអាចក្លាយជាស្ថានិកចលនាពិភពលោកដែលបានផ្លាស់ប្តូរទំនាក់ទំនងរបស់យើងជាមួយនឹងផែនដី។ ឬយើងអាចជាមនុស្សជំនាន់ក្រោយដែលមានឱកាស ប៉ុន្តែមិនអាចចាប់យកឱកាសនេះបាន។ ជម្រើសជារបស់យើងទាំងអស់គ្នា»៕

 

Share

Image
Image
Image