loader

មន្រ្តីរាជការថ្នាក់ទាបបំផុតនឹងត្រូវតម្លើងប្រាក់បៀវត្សច្រើនជាង១លានរៀលនៅឆ្នាំ២០១៩

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ១៧៣ ស្តីពីការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្រ្តីរាជការ សម្រាប់ឆ្នាំ២០១៩ ដែលអនុក្រឹត្យថ្មីនេះ បានតម្លើងប្រាក់បៀវត្សមន្រ្តីរាជការថ្នាក់ទាបបំផុតបានយ៉ាងហោចណាស់លើសពីមួយលានរៀលដែរ។

នេះបើយោងតាមអនុក្រឹត្យស្តីពីការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្រ្តីរាជការ ចេញផ្សាយកាលពីថ្ងៃទី១៨ ធ្នូ ឆ្នាំ២០១៨។

រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមលើកកម្ពស់កម្រិត ជីវភាពរបស់មន្ត្រីរាជការ គ្រូពេទ្យ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ (យោធា នគរបាល និងអាវុធហត្ថ) ឲ្យកាន់តែមានជីវភាពធូរធា តាមរយៈការកំណត់ឲ្យមានការដំឡើង ប្រាក់បៀវត្សពីរដងក្នុងមួយឆ្នាំ ដោយលើកទី១ ដំឡើងនៅខែមករា និងលើកទី២ នៅខែមេសា មុនបុណ្យចូលឆ្នាំខ្មែរ។

ការដំឡើងប្រាក់បៀវត្សលើកទី១ នៅខែមករា គឺជាការដំឡើងឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាន និងការដំឡើងលើកទី២ នៅខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់បំណាច់មុខងារ។

បើតាមលោក យក់ ប៊ុនណា រាជរដ្ឋាភិបាលមិនត្រឹមតែដំឡើងប្រាក់បៀវត្សសម្រាប់តែមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធប៉ុណ្ណោះទេ នៅនិវត្តជន ជាអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ក៏ត្រូវដំឡើងប្រាក់សោធននិវត្តន៍ប្រចាំខែផងដែរ ចាប់ពីខែមេសា ឆ្នាំ២០១៩។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាញឹកញយធ្លាប់បានអះអាង និងសន្យាចំពោះមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធថា ប្រាក់បៀវត្សរបស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នឹងត្រូវដំឡើងជារៀងរាល់ឆ្នាំ ហើយ១ឆ្នាំដំឡើង២ដង។ បន្ថែមលើសពីនេះ ៕

 

 

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

អ្នកនេសាទនៅតំបន់អភិរក្សសត្វផ្សោតទទួលបណ្ណក្រីក្រឈានទៅកាត់បន្ថយការនេសាទប៉ះពាល់ដល់ផ្សោត

ក្រោយពេលដាក់ចេញនូវអនុក្រឹត្យការពារតំបន់អន្លងស[...]

ពលរដ្ឋនៅភ្នំពេញមួយចំនួនត្អូញត្អែរពីការខ្វះទឹកប្រើប្រាស់ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ

ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ជាពិសេ[...]

គណបក្សភ្លើងទៀនគ្រោងរៀបចំពិធីបង្សុកូលរម្លឹកវិញ្ញាណក្ខន្ធបាតុករស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមុខរដ្ឋសភាចាស់

នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៣ខាងមុខនេះជាខួបលើក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x