en     km
en     km

ភ្ញៀវទេសចរណ៍ ៣៥ ម៉ឺននាក់មកកំសាន្តក្នុងពិធីបុណ្យសមុទ្ររយៈពេល ៣ថ្ងៃ

Share

ភ្នំពេញ៖ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណ ៣៥ម៉ឺននាក់បានដើរកំសាន្តក្នុងឱកាសនៃពិធីបុណ្យសមុទ្ររយៈពេល ៣ថ្ងៃនៅខេត្តកោះកុង។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការរៀប ចំបុណ្យសមុទ្រ ចេញផ្សាយនៅថ្ងៃទី១៧ ធ្នូនេះ ក្រោយពិធីបុណ្យសមុទ្របិទបញ្ចប់។

                                                                       ទិដ្ឋិភាពនៃពិធីបុណ្យសមុទ្យនៅខេត្តកោះកុង។

 

កម្ពុជាបានរៀបចំពិធីបុណ្យសមុទ្រលើកទី៧ ដែលប្រារព្ធនៅខេត្តកោះកុង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៨ ក្រោមប្រធានបទ ឆ្នេរស្អាត ពលរដ្ឋរមណីយ។

​ក្នុងពិធីបុណ្យសមុទ្រនេះ អាជ្ញាធរពាក់ព័ន្ធបានរៀបចំការតាំងពិព័ណ៍ផលិតផលក្នុងស្រុក ពិព័រណ៍ម្ហូបអាហារ និងផលិតផលបរទេស ការសម្តែងសិល្បះបុរាណ និងសម័យរបស់សិល្បករជាតិ និងអន្តរជាតិ សកម្មភាពកីឡា ក្បួនព្យុហយាត្រា និងការកម្សាន្តសប្បាយជាច្រើនទៀត។

តាមការឱ្យដឹងពីលោក សុវណ្ណ ប៊ុនធឿន ប្រធានច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុង បានបញ្ជាក់ថា   រយៈពេល២ថ្ងៃ នៃពិធីបុណ្យសមុទ្រ មានប្រជាពលរដ្ឋខ្មែរចំនួន១,៥០០នាក់ បានឆ្លងដែនចូលទៅប្រទេសថៃ ដើម្បីស្នាក់នៅ និងដើរលេងកំសាន្ដ។

ថ្លែង​ក្នុង​ពីធី​បើក​​បុណ្យ​សមុទ្រ​លើក​ទី ៧ ​នៅ​ខេត្ត​​កោះ​កុងលោក​ ថោង ​ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍​ឲ្យ​ដឹង​ថា ខេត្ត​តំបន់​​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​​នឹង​ទទួល​ភ្ញៀវ​ទេស​ចរ​បាន ៤,៤២​ លាន​នាក់​ត្រឹម​ចុង​ឆ្នាំ​ ២០១៨​ ខណៈ​ភ្ញៀវ​បរទេស នឹង​កើន​ឡើង​ដល់​ ៩២ ម៉ឺន​នាក់​ និង​ទេស​ចរ​ក្នុង​ស្រុកនឹង​មាន​ចំនួន​ ៣,៥ ​លាន​នាក់​។

របាយ​ការណ៍​របស់​ក្រសួង​ទេស​​ចរ​ណ៍រយៈពេល ១០​ខែបង្ហាញថា​ ​​ភ្ញៀវ​អន្តរជាតិ​បាន​​កើន​​​ដល់ ៧​៧ម៉ឺន នាក់​​នៅ​ក្នុង​ខេត្ត​​តំបន់​ឆ្នេរ​ ដែល​​កើន​​ឡើង​ ២៧ ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​​ដូច​គ្នា​​​ពី​ឆ្នាំ​មុន៕

 

Share

Image
Image
Image