en     km
en     km

វិធីសាស្ត្រ​របស់​ស្រមោច​ក្នុង​ការ​រស់​លើ​ទឹក​ជន់​នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល​!

Share

aunts-floating
​មានរឿង​រ៉ាវ​ជា​ច្រើន​ដែល​មនុស្ស​អាច​រៀន​ពី​ធម្មជាតិ​។​ ឧទាហរណ៍​ជាក់ស្តែង​ គឺ​អំពី​ស្រមោច​ក្រហម​ដ៏​តូច​ល្អិត​ ដែល​ថ្មីៗ​បង្ហាញ​មនុស្ស​យើង​ថា​ នៅ​ពេល​យើង​ចេះ​ធ្វើការ​សហការ​គ្នា​បាន​ល្អ​នោះ​ យើង​អាច​ដោះស្រាយ​វិបត្តិ​ផ្សេងៗ​បាន​។​

​នៅ​ពេល​មាន​ទឹកជំនន់​ក្នុង​ភាគ​ខាងត្បូង​ទីក្រុង​ Carolina​ គេ​ឃើញ​កន្លែង​មួយ​ចំនួន​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ​ដាស​ គេ​គិត​ថា​នោះ​គឺជា​ដី​ភក់​។​ ប៉ុន្តែ​រឿង​ដែល​មិន​គួរ​នឹក​ស្មាន​ដល់​គឺថា​ ផ្ទាំង​ខ្មៅ​ដ៏​ធំៗ​ទាំងនោះ​គឺជា​ បណ្តំ​នៃ​ស្រមោច​ ដែល​មើលទៅហាក់បីដូចជា​កោះ​ស្រមោច​អ​ញ្ចឹ​ង​។​

Saw these clumps of mud floating in flood water….then took a closer look…unexpected#ants

Posted by Adrian Acosta on Sunday, October 4, 2015

កាលពី​ឆ្នាំ​ 2011​ លោក​សាស្ត្រាចារ្យ​ David​ Hu​ និង​ និស្សិត​បញ្ចប់​ការ​សិក្សា​ពី​វិ​ទ្យ​ស្ថាន​បច្ចេកវិទ្យា​ Georgia​ បាន​ពន្យល់​ពី​បាតុភូត​ដែល​ស្រមោច​អាច​បណ្តែត​ខ្លួន​ដ៏​អស្ចារ្យ​លើ​ទឹក​ជន់​ដ៏​ធំ​បាន​ថា​៖​ «​ពួក​វា​ប្រមូលផ្តុំ​ពង​ដាក់​ជាមួយ​គ្នា​ ហើយ​បណ្តែត​ខ្លួន​លើ​ទឹក​។​ នៅ​ពេល​ដែល​ទឹក​ជន់​ឡើង​ សត្វ​ស្រមោច​ទាំងនេះ​ផ្គុំ​ជិត​គ្នា​ជា​បណ្តំ​ប្រៀប​ដូច​ជា​ក្បួន​ដែល​អាច​បណ្តែត​ខ្លួន​លើ​ទឹកបាន​យ៉ាង​ងាយ​»​។​

​អ្នក​ទាំង​ពីរ​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា​ ជា​រួម​ សត្វ​ស្រមោច​ដ៏​តូចៗ​ចេះ​សាមគ្គី​គ្នាល្អ​ណាស់​ដើម្បី​រស់​។​ មួយវិញទៀត​ ពេល​បណ្តែត​ខ្លួន​លើ​ទឹក​ ស្រមោច​ដែល​នៅ​ខាងក្រោម​អាច​រស់​ដោយ​មាន​សុ​វត្តិភាព​ព្រោះតែ​រោម​តូចៗ​ដែល​មាន​លើ​ខ្លួន​របស់​វា​ អាច​ចាប់​យក​ខ្យល់​សម្រាប់​ដកដង្ហើម​បាន​៕


ប្រែសម្រួលដោយ៖ អ៊ុង គឹមអ៊ាន់ / ប្រភព៖ Elitedaily

Share

Image
Image
Image