en     km
en     km

សមត្ថកិច្ច​ចុះបង្ក្រាប​ទីតាំង​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បង្កឡើងដោយជនជាតិចិន

Share

ភ្នំពេញ៖ កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ ចំនួន​ ១០៥​នាក់​ ដឹកនាំ​ដោយ​ លោក​ ឧត្តមសេនីយ៍ទោ​ សុខ​ សំណាង​ ស្នងការ​នគរបាល​ខេត្តតាកែវ​ សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បង្ក្រាប​ទីតាំង​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ចំនួន ​០៤​ទីតាំងដែលបង្កឡើយដោយជនជាតិចិន។ នេះបើតាមឱ្យដឹងនៅលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិចុះនៅថ្ងៃទី ២៦ វិច្ឆិកា ម្សិលមិញ។

តាមគេហទំព័រដដែលនេះ ទីតាំង​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែលត្រូវ​បង្ក្រាប​ទីចំនួន ​០៤​ទីតាំងរួមមាន៖

ទីតាំងទី១៖ ស្ថិត​នៅ​ភូមិ​បុស្ស​តា​ផង់​ ឃុំ​ត្រពាំង​ក្រ​ញូ​ង​ ស្រុក​ត្រាំកក់​ឃាត់ខ្លួន​ជនជាតិ​ចិន​ ចំនួន​ ៦៣​នាក់​ ស្រី ​០៧​នាក់​។​

​ទីតាំង​ទី​២​ ស្ថិត​នៅ​ភូមិ​បុស្ស​តា​ផង់​ ឃុំ​ត្រពាំង​ក្រ​ញូ​ង​ ស្រុក​ត្រាំកក់​ ឃាត់ខ្លួន​ជនជាតិ​ចិន​ ចំនួន ​១២​នាក់​(​ប្រុស​)​។​

​ទីតាំង​ទី​៣​ ស្ថិត​នៅ​ភូមិ​តាំង​ដូង​ ឃុំ​តាំង​ដូង​ ស្រុក​បាទី​ ឃាត់ខ្លួន​ជនជាតិ​ចិន​ ចំនួន​៧០​នាក់​ ស្រី​ ២៤​នាក់​។​

​ទីតាំង​ទី​៤​ ស្ថិត​នៅ​ភូមិ​ព្រៃ​ក្រាយ​ ឃុំ​តាំង​ដូង​ ស្រុក​បាទី​ ឃាត់ខ្លួន​ជនជាតិ​ចិន​ ចំនួន​៩០​នាក់​ ស្រី​០ ៥​នាក់​។​សរុប​ទាំង​០ ៤​ទីតាំង​ ចំនួន​ ២៣៥​នាក់​ ស្រី​៣៦​នាក់​។​

​សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន​ជនជាតិ​ចិន​ទាំង​អស់នោះ​ព្រមទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​បាន​ប្រគល់​ជូន​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ យក​ទៅ​ក្រសួងមហាផ្ទៃ​៕

Share

Image
Image
Image