en     km
en     km

នគរបាល​យុ​ត្តិ​ធ៌​ម​​ត្រៀមកម្លាំង​សម្រាប់​ការពារ​ក្នុង​ពិធីបុណ្យ​អុំទូក​

Share

ភ្នំពេញ៖ ​នគរបាល​យុ​ត្តិ​ធ៌​បានត្រៀមដាក់កម្លាំង សម្រាប់ការពារជូនភ្ញៀវជាតិ និងអន្ដរជាតិ ដែលអញ្ជើញមកទស្សនាក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក  ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៨នេះ។​នេះបើតាមអោយដឹងនៅលើគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

តាមគេហទំព័រដដែលនេះ ការត្រៀមកម្លាំងប៉ូលិសការពារក្នុងពិធីបុណ្យអុំទូក ដែលដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក​ អ៊ិ​ន​ បូ​រ៉ា​ គឺ ដើម្បី​ចេញ​ប្រតិបត្តិការ​ឲ្យ​បាន​ទាន់​ពេលវេលា​ និង​ប្រកបដោយ​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ពេល​ដែល​ប្រជាពលរដ្ឋ​ មាន​បញ្ហា​អ្វី​កើតឡើង​ជាយថាហេតុ​។

សូម​បញ្ជាក់​ថា ​នៅ​ក្នុង​ឱកាស​បុណ្យអុំទូក​បណ្ដែត​ប្រ​ទី​ប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ឆ្នាំ​នេះ​ ក្រសួងមហាផ្ទៃ​បាន​ត្រៀមកម្លាំង​ចម្រុះ​ ទាំង​ចំហរ​ និង​សម្ងាត់​ ជាង​មួយ​ម៉ឺន​បី​ពាន់​នាក់​ សម្រាប់​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ ខណៈ​ទូក​អុំ​មានការ​កើនឡើង​រហូត​ដល់​ ២៩៥​ទូក​និង​កីឡាករ​ជិត ២​ម៉ឺន​នាក់​៕

Share

Image
Image
Image