en     km
en     km

ចិនប្រាប់ភូមាថាត្រូវខិតខំរក្សាស្ថិរភាពខណៈអាមេរិកថ្កោលទោសករណីសហគមន៍រ៉ូហ៊ីងយ៉ា

Share

នៅក្នុងជំនួបដាច់ដោយឡែកពីគ្នា​គឺនៅខាងក្រៅនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលធ្វើឡើងនៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី១៥វិច្ឆិកា  នាយករដ្ឋមន្ត្រីចិន បានប្រាប់ទៅលោកស្រីអ៊ុងសានសូជីទីក្រុមប្រឹក្សារដ្ឋភូមា ថា ត្រូវខិតខំការពារស្ថិតប្រទេសហើយត្រូវដោះស្រាយដោយសន្តិវិធីករណីសហគមន៍ម៉ូស្លីមរ៉ូហ៊ីងយ៉ា។

លោកនាយករដ្ឋមន្ត្រីលី កឺឈាង បញ្ជាក់ថា ចិនចាត់ទុក ទំនាក់ទំនងភូមា និងចិនមានសារសំខាន់ណាស់ ដោយសង្ឃឹមថា វិបត្តិសហគមន៍រ៉ូហ៊ីងយ៉ា គួរតែត្រូវបានដោះស្រាយតាមរយៈការចរចាជាមួយ ប្រទេសបង់ក្លាដេស។ ក្នុងន័យនេះចិនសន្យានឹងផ្ដល់ឱ្យភាគីពាក់ព័ន្ធនូវការគាំទ្ររបស់ចិនដោយស្មើភាព។

តែសម្រាប់សហរដ្ឋអាមេរិកវិញ តាមរយៈអនុប្រធានាធិបតី Mike Pence ដែលបានជួបលោកស្រី សូជីដែរនោះ បានប្រាប់លោកស្រីថា ពួកយោធារបស់ភូមា​ជាអ្នកបង្កការធ្វើទុក្ខបុកម្នេញលើ ជាតិសាសន៍រ៉ូហ៊ីងយ៉ា។

លោក អនុប្រធានាធិបតី Mike Pence បាននិយាយថា ករណីនេះ អាមេរិកសូមថ្កោលទោស ជាខ្លាំង។ ចំណែកឯ នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី ដែលបានចោទសួរលោកស្រីសូជីករណីសហគមន៍រ៉ូហ៊ីងយ៉ា ក៏បានសម្ដែងការខកចិត្ត ចំពោះការមិនអាចទប់ស្កាត់បាននូវ ហិង្សា លើសហកមន៍រ៉ូហ៊ីងយ៉ា។ លោកបានទាមទារឱ្យមានដំណោះស្រាយ ករណីនេះជាបន្ទាន់។

នៅក្នុងជំនួបជាមួយអនុប្រធានាធិបតីអាមេរិក លោកស្រីសូជីបានប្រាប់ថា អ្នកប្រហែលជាមិនស្គាល់ សហគមន៍រ៉ូហ៊ីងយ៉ា ច្រើនជាងពលរដ្ឋភូមានោះទេ។

ករណីហិង្សាលើសហគមន៍រ៉ូហ៊ីងយ៉ានេះ  គឺយ៉ាងតិចឧត្តមសេនីយ៍ ភូមា៦រូបត្រូវបានក្រុមស៊ើបអង្កេតអង្គការសហប្រជាជាតិបានដាក់ចូលក្នុងបញ្ជីខ្មៅរបស់ខ្លួន ដោយចាត់ទុកថា ជាជនឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។

ចាប់តាំងការវាយប្រហាររបស់ពួកយោធា នៅខែសីហា ឆ្នាំ២០១៦មក សហគមន៍រ៉ូហ៊ីងយ៉ា ដែលជាជនអន្តោប្រវេស្តមកពីប្រទេសឥណ្ឌានិង បង់ក្លាដេស បានភៀសខ្លួនទៅនៅ ជំរុំតាមព្រំដែនប្រទេសបង់ក្លាដេស គឺមានជាង៧០ម៉ឺននាក់៕

 

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង