សៀមរាប៖ អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ ហៅកាត់ថា ACT បានរៀបចំសិក្ខាសាលាបញ្រ្ចាបការយល់ដឹងពី “ភាពជាអ្នកដឹកនាំឆ្ពោះទៅរកការគោរពេយេនឌ័រ” ទៅកាន់បណ្តាញរបស់ខ្លួន ដែលជាក្រុមអន្តរសាសនា ក្រុមការងារស្រារជ្រាវសន្ដិភាព និងអ្នកសារព័ត៌មាន។
សិក្ខាសាលានេះ រៀបចំឡើងរយៈពេល ៤ថ្ងៃ ដោយចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខេត្តសៀមរាប ដែលមានអ្នកចូលរួមប្រមាណជាង ៣០នាក់ ។
តាមអោយដឹងនៅក្នុងសិក្ខាសាលានៅថ្ងៃទី០៩វិច្ឆិកា ២០១៨នេះ កញ្ញា ស្រី សុធាវី នាយិការអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់(ACT) មានប្រសាសន៍ថា ៖«និយមន័យ ឬក៏ការដឹកនាំគឺជាការទទួលខុសត្រូវនៅក្នុងការរស់នៅ។ ដូចនេះ ការរស់នៅរបស់មនុស្សម្នាក់ៗ ឬការគ្រប់គ្រងខ្លួនឯង និងការដឹកនាំខ្លួនឯងជាផ្នែកមួយនៅក្នុងការដឹកនាំដែរ »។
ជម្រាបផងដែរថា សិក្ខាសាលាដែលរៀបចំឡើងនៅពេលនេះ មានគោលបំណងសំខាន់ពីរ គឺស្វែងយល់ ទ្រីស្ដីនៃភាពជាអ្នកដឹកនាំ និងយេនឌ័រ ក្នុងការចែករំលែកបទពិសោធន៍របស់បណ្ដាញនូវបញ្ហាប្រឈម និងពង្រឹងបន្ថែមលើផែនការយុទ្ធសាស្រ្ដសម្រាប់អនុវត្តបន្ដនៅឆ្នាំ ២០១៩។
គូសបញ្ជាក់ផងដែរថា កាលពីចុងឆ្នាំ ២០១៧ កន្លងទៅនេះ អង្គការ ACT បានរៀបចំអោយមានសិក្ខាសាលាមួយនៅខេត្តកោះកុង ក្រោមប្រធានបទ “បញ្ច្រាបការយល់ដឹងក្នុងការបញ្ឈប់អំពើហឹង្សាលើស្រ្ដី និងក្មេងស្រី” ដែលឆ្លុះបញ្ចាំងពីការយល់ឃើញស្តីពីអំពើហឹង្សានៅកម្ពុជា ៕