ភ្នំពេញ ៖ យោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក បណ្តាលឲ្យស្លាប់ ៤នាក់ របួសធ្ងន់ស្រាល១៦នាក់(ស្រី៣នាក់) មិនពាក់ពួកសុវត្ថិភាពពេលគ្រោះថ្នាក់ ៧នាក់(យប់១នាក់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៦គ្រឿង។
របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីល្បឿន, មិនគោរពសិទ្ធិ, ប្រជែង ,មិនប្រកាន់ស្តាំ ç ស្រវឹង និងងងុយគេងពេលបើកបរ។
តាមរបាយការណ៍ដែលចេញផ្សាយដោយអគ្គស្នងការរដ្ឋាននគរបាលជាតិដដែលនេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល ៥ថ្ងៃ នៃខែ វិចិ្ឆកាឆ្នាំ ២០១៨នេះ បានកើតឡើងចំនួន ៤៧លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ២៣នាក់ របួសសរុប ៧៤នាក់ របួសធ្ងន់ ៤៧នាក់ របួសស្រាល ២៧នាក់ ៕