en     km
en     km

រន្ធត់! យន្តហោះឥណ្ឌូនេស៊ីមួយគ្រឿង ធ្លាក់លិចចំកណ្តាលសមុទ្រ Java

Share

បរទេស៖ បើយោងតាមប្រភពព័ត៌មាន BBC បានឲ្យដឹងថា យន្តហោះមួយគ្រ៉ឿងម៉ាក Lion Air Boeing 737 ដែលផ្ទុកអ្នកដំណើរប្រមាណ ១៨៨ នាក់ ត្រូវបានធ្លាក់លិចចូលកណ្តាលសមុទ្រ ចាវ៉ា ដែលមកដល់ពេលនេះសមត្ថកិច្ចមិនទាប់បង្ហើបថា មានអ្នករបួសនិងស្លាប់ប៉ុន្មាននាក់ទេ មកដល់នឹងរសៀលនេះ។

ប្រភពដដែលបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៨ ត្រូវបានរាយការណ៍ថា យន្តហោះនេះត្រូវបានបាត់ចេញពីរ៉ាដា របស់ព្រលានក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ហើយត្រូវបានក្រុមអ្នករុករកជួយសង្គ្រោះប្រទះឃើញនៅសមុទ្រចាវ៉ា។

មកទល់ពេលនេះ ក្រុមអ្នករុករកហាក់បង្ហាញសង្ឃឹមតិចតួចក្នុងការជួយសង្គ្រោះ អ្នកដំណើរ យ៉ាងណាមកដល់វេលានេះ ពុំទាន់រកឃើញសាកសព ឬ ជនរងគ្រោះណាមួយនៅមានជីវិតនៅឡើយនៅទេ ខណៈនាយកប្រតិបត្តិLion Airline សូមមិនបញ្ជេញយោបល់ដល់អ្នកសារព័ត៌មាន ។

សូមបញ្ជាក់ថា បើយោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ឲ្យ​ដឹង​ថា យន្តហោះ​របស់ Lion Air ប្រភេទ Boeing 737 Max 8 បាន​ធ្វើ​ដំណើរ​ក្នុង​ជើង​ហោះ​ហើរ​លេខ JT-610 ចេញ​ពី​ទីក្រុង​ចាកាតា​ឆ្ពោះ​ទៅ​កាន់​រដ្ឋ Pangkal Pinang ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌូនេស៊ី។ ប៉ុន្តែ​ជា​អកុសល យន្តហោះ​បាន​បាត់​ការ​ទាក់​ទង​ជាមួយ​ការ​គ្រប់គ្រង​ផ្លូវ​អាកាស​នៅ​ម៉ោង​ប្រហែល ៦:៣៣នាទី​ព្រឹក (ម៉ោង​ក្នុង​តំបន់)។ ក្រោយ​មក ក្រុម​អ្នក​រុករក​និង​ជួយ​សង្គ្រោះ អះ​អាង​ថា​យន្តហោះ​បាន​ធ្លាក់​៕

សូមទស្សនាវីដេអូដូចខាង​ក្រោម៖​

Share

Image Not Found
Image

ព័ត៌មានទាក់ទង