en     km
en     km

​រាជរដ្ឋាភិបាល​ព្រមាន​ដក​សមាជិកភាព​ចេញពី​សហភាព​អន្តរសភា​ (IPU)

Share

​ភ្នំពេញ​៖​ ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ព្រមាន​ដក​សមាជិកភាព​របស់​កម្ពុជា​នៅ​ក្នុង​សហភាព​អន្តរ​សភា​ (IPU)​។​ ការ​ព្រមាន​របស់​រដ្ឋាភិបាល​ទំនងជា​មិន​ពេញ​ចំពោះ​ IPU​ អនុម័ត​សេចក្តីសម្រេច​ទទួលស្គាល់​ភាព​ស្របច្បាប់​របស់​អតីត​តំណាង​គណបក្ស​ស​ង្ត្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​។​

                                    លោក ផៃ ស៊ីផាន អ្នកនំាពាក្យរដ្ឋាភិបាល។ រូបភាព៖ swift news

​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ របស់​សហភាព​អន្តរ​សភា​ IPU​ កាលពី​ថ្ងៃ​ទី​ ១៨​ ខែ​ តុលា​ បាន​អនុម័ត​សេចក្តីសម្រេច​ អំពី​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ដោយ​ប្រកាស​ទទួលស្គាល់​ភាព​ស្របច្បាប់​របស់​CNRP​ ។​
​ករណី​នេះ​នាំ​ឱ្យ​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី​ ២៦​ តុលា​ ម្សិលមិញ​សម្រេច​ចេញ​សេចក្តី​បំភ្លឺ​មួយ​ បកស្រាយ​ចំពោះ​ការ​លើក​ឡើង​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​សហភាព​អន្តរ​សភា​។​

​ក្នុង​លិខិត​បំភ្លឺ​បញ្ជាក់​ថា​ អាស្រ័យ​ដោយ​មានការ​ភ័ន្ដ​ច្រឡំ​ពី​មតិ​មហាជន​ចំពោះ​ការ​លើក​ឡើង​ របស់​ IPU​។​ កម្ពុជា​សូម​បំភ្លឺ​ឱ្យ​អស់​ការ​សង្ស័យ​ថា​ កម្ពុជា​មាន​បំណង​ និង​ទិស​ដៅ​ដូច​សហភាព​អន្តរ​សភា​ ក្នុង​ការ​លើក​ស្ទួយ​និង​ពង្រឹង​វប្បធម៌​សន្ទនា​នយោបាយ​ ប៉ុន្តែ​កិច្ច​សន្ទនា​នយោបាយ​នោះ​គ្មាន​វិសាលភាព​នៅ​ក្នុង​ច្បាប់​ឡើយ​។​

​ក្នុង​លិខិត​បំភ្លឺ​នេះ​ បញ្ជក់​ថា​ កម្ពុជា​មិន​ស្ថិត​នៅ​ក្រោម​ការ​បង្គាប់បញ្ជា​ពី​ជន​ណា​ ក្រុម​ណា​ អង្គការ​ណា​ទាំំ​ង​ក្នុង​និង​ក្រៅប្រទេស​ទេ​។​ កម្ពុជា​មាន​សិទ្ធិ​រក្សា​ពេញលេញ​ និង​គ្រប់ពេលវេលា​ ក្នុង​កា​រដក​សមាជិកភាព​របស់​កម្ពុជា​ចេញពី​ IPU​ ប្រសិនបើ​មានការ​ឈ្លានពាន​ ឬ​ជ្រៀតជ្រែក​ធ្ងន់ធ្ងរ​មក​លើ​ដែន​អធិបតេយ្យភាព​ និង​ផលប្រយោជន៍​កម្ពុជា​។​

​ពាក់ព័ន្ធ​ការ​សម្រេច​របស់​សហភាព​អន្តរ​សភា​ IPU​ នេះ​ ប្រតិភូ​រដ្ឋសភា​កម្ពុជា​ដែល​ដឹកនាំ​ដោយ​អនុប្រធាន​រដ្ឋសភា​ទី​២​ បាន​ចាត់​ទុក​សេចក្តីសម្រេច​នេះ​ថា​ មាន​ភាព​លំអៀង​ទៅ​រក​អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ ដែល​ត្រូវ​បាន​តុលាការ​កាត់​ផ្តន្ទាទោស​ដោយ​ទោស​ក្បត់ជាតិ​។​

​អ្នកវិភាគ​បញ្ហា​នយោបាយ​និង​សង្គម​វ័យក្មេង​ កញ្ញា​ លី​ ស្រី​ស្រស់​ យល់​ថា​ ប្រសិនបើ​កម្ពុជា​ ដក់​សមាជិកភាព​ចេញពី​ IPU​ កម្ពុជា​នឹង​អាច​បាត់​ប្រយោជន៍​ និង​ប៉ះពាល់​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​៕

Share

Image
Image
Image