ក្រុងប៉េកាំង៖ នាយករដ្ឋមន្ត្រីជប៉ុន ស៊ិន ស៊ូអាបេ បានដើរជាន់កម្រាលព្រំឆ្លងកាត់ត្រែទ័ពនៅទានអាមែន នៅថ្ងៃសុក្រនេះបានអមដំណើរដោយសមភាគី លី កឺឈាង ក្នុងដំណើរទស្សនៈកិច្ចរបស់មេដឹកនាំជប៉ុនចំពេលដែលប្រទេសទាំងពីរបានធ្វើឱ្យល្អប្រសើរជាច្រើនទំនាក់ទំនងទ្វេភាគី។
តាមសេចក្ដីរាយការណ៍របស់ទីភា្នក់ងារសារព័ត៌មាន AFP លីកឺឈាង បានស្វាគមន៍លោកអាបេ ដោយអមដំណើរមេដឹកនាំជប៉ុនរូបនេះ ចូលទៅកាន់វិមានប្រជាជន។
ទំនាក់ទំនងប្រទេសមហាអំណាចសេដ្ឋកិច្ចធំទាំងពីរនេះ ត្រូវបានមើលឃើញថា ល្អប្រសើរគឺនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីប្រទេសទាំងពីរបន្ថយភាពតានតឹងព្រំដែនទឹកជាមួយគ្នាកាលពីឆ្នាំ ២០១២ លើប្រជុំកោះ សេនកាគូ ដែលចិនហៅថា ដាយយូ។
អ្នកសង្កេតការណ៍មើលឃើញទៀតថា ទំនាក់ទំនងល្អប្រសើរឡើងវិញ រវាងប្រទេសសេដ្ឋកិច្ចធំទាំងពីរនេះ ស្របពេលដែលប្រធានាធិបតីត្រាំបានដកខ្លួនពីក្រុមសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។
តាមប្រភពដដែល លោក អាបេ នឹងលោក ស៊ី ជីងភីង ប្រធានាធិបតីចិនត្រូវពិភាក្សាគ្នាអំពីបញ្ហាតំបន់ និងសេដ្ឋកិច្ចដែលប្រទេសទាំងពីរកំពុងតែប្រឈមដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ ក្នុងដំណើរទស្សនៈកិច្ចនេះ លោក អាបេ បានអមដំណើររបស់លោកដោយក្រុមហ៊ុនជប៉ុនចំនួន ៥០០ ក្រុមហ៊ុនដែលពួកគេ មានគោលបំណងពង្រីកទិសដៅទីផ្សាររបស់ខ្លួននៅទីក្រុងប៉េកាំង លើវិស័យបច្ចេក វិទ្យា។
ក្រៅពីនេះ លោក អាបេ និងលោក ស៊ីជីងភីង ត្រូវគេរំពឹងថា នឹងបើកពិភាក្សាជាមួយគ្នាផងដែរ អំពីការដាក់វិនិយោគទុនរួមលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងភីលីពីន។ លោក អាបេ ធ្លាប់បានធ្វើទស្សនៈកិច្ចនៅទីក្រុងប៉េកាំម្ដងរួចហើយកាលពីឆ្នាំ ២០១១៕