en     km
en     km

ក្រសួងមហាផ្ទៃប្រកាសប្រគល់ភារកិច្ចអ្នកនាំពាក្យដល់មន្រ្ដីជាន់ខ្ពស់ពីររូប

Share

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានសម្រេចតែងតាំងប្រគល់ភារកិច្ចជាអ្នកនាំពាក្យដល់មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃចំនួនពីររូប ដែលមាន ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ និងឧត្តមសេនីយ៍ឯក ផាត សុផានិត ជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្ថែមលើមុខងារបច្ចុប្បន្ន។នេះបើតាមសេចក្ដីប្រកាសស្ដីពីការប្រគល់ភារកិច្ចរបស់ក្រសួងមហាផ្ទៃ ដែលចុះនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។

 ក្នុងខ្លឹមសារនៃសេចក្ដីប្រកាសដដែលនេះ បញ្ជាក់ថា  ភារកិច្ចអ្នកនាំពាក្យនឹងចាប់អនុវត្តចាប់ពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៨នេះតទៅ ។

កត់សម្គាល់ដែរថា កន្លងមកនេះ អ្នកនាំនៃទីស្ដីការគណៈរដ្ឋមន្រ្ដី លោក ផៃ ស៊ីផាន ធ្លាប់មានប្រសាសន៍ណែនាំទៅកាន់អ្នកនាំពាក្យទៅកាន់ក្រសួងនីមួយៗថា ត្រូវបង្កបរិយាកាសងាយស្រួលក្នុងការផ្ដល់ព័ត៌មានទៅកាន់អ្នកសារព័ត៌មាន។ ការលើកឡើងនេះ បន្ទាប់ពីអ្នកសារព័ត៌មានជាច្រើនពិបាកក្នុងការទំនាក់ទំនងជាមួយមន្រ្ដីអ្នកនាំពាក្យតាមស្ថាប័ន ក្រសួង និងមន្ទីរ មួយចំនួន ដើម្បីបំភ្លឺរាល់ព័ត៌មានដែលពាក់ព័ន្ធ៕

 

Share

Image
Image
Image