loader

កម្ពុជា-អូស្រ្តាលីសន្យារួមគ្នាបន្តបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ ៖ នគរបាលជាតិកម្ពុជា និងនគរបាលសហព័ន្ធអូស្ត្រាលី បានសន្យារួមគ្នាបន្តបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន និងគ្រឿង ញៀនឲ្យកាន់តែល្អប្រសើបន្ថែមទៀត ខណៈប្រតិបត្តិការរួមគ្នាប៉ុន្មានឆ្នាំកន្លងទៅនេះបានល្អប្រសើរ និងចាប់បានឧក្រិដ្ឋជនជាច្រើននាក់ផងដែរនោះ ។នេះបើតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។

តាមប្រភពដដែលនេះ ពិធីនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ជាមួយអ្នកស្រី Naomi Binstead មន្រ្តីសម្របសម្រួលជាន់ខ្ពស់នគរបាលប្រចាំស្ថានទូតអូស្រ្តាលីនៅកម្ពុជា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៨។

បញ្ជាក់ផងដែរថា នៅក្នុងកិច្ចជំនួបនោះភាគីទាំងពីររំពឹងថា កិច្ចសហប្រតិបត្តិការរួមគ្នានាពេលខាងមុខ រវាងកងកម្លាំងនគរបាលកម្ពុជា និងកងកម្លាំងនគរបាលសហ័ពន្ធអូស្រ្តាលីនាពេលខាងមុខនេះ នឹងកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតក្នុងការទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសទាំងនោះ ៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ក្រសួងព័ត៌មានគ្រោងបញ្ជូនច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ទៅគណៈរដ្ឋមន្ត្រី ក្រោយការពន្យាពេលជាច្រើនលើក

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព[...]

កម្ពុជានឹងប្រកាសឱ្យប្រើប្រាស់របាយការណ៍អង្កេតប្រជាសាស្ដ្រ និងសុខភាពនៅខែមេសាពាក់ព័ន្ធនិងស្ដ្រី

នៅអំឡុងខែមេសាខាងមុខ  កម្ពុជានឹងប្រកាសឱ្យប្រើប[...]

តុលាការ អនុញ្ញាតឱ្យលោកកឹម សុខាជួបមេធាវី តែត្រូវសហការជាមួយមន្ត្រីនគរបាល

តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចអនុញ្ញ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x