en     km
en     km

កម្ពុជាផ្ដល់ប្រាក់២០ម៉ឺនដុល្លារជួយជនរងគ្រោះដោយសារញ្ជួយដីនៅឥណ្ឌូនេស៊ី

Share

ក្រសួងការបរទេសកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលបានសម្រេចផ្ដល់ជំនួយ ២០ម៉ឺនដុល្លារទៅអោយរដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីជាការរួមចំណែក ផ្នែកមនុស្សធម៌ សម្រាប់ជួយជនរងគ្រោះ ដោយសាររញ្ជួយដីនៅប្រទេសនេះកាលសប្ដាហ៍មុន។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ធ្វើឡើងកាលពីថ្ងៃទី២តុលាបាន រៀបរាប់ថា៖«ប្រាក់ជំនួយនេះ គឺស្ដែងអោយឃើញពីការសាមគ្គីភាព ជាមួយរដ្ឋាភិបាល និង ប្រជាជនឥណ្ឌូនេស៊ីជួយគ្នាក្នុងគ្រាមានអាសន្ន។ ក្នុងន័យនេះរាជរដ្ឋាភិបាល កម្ពុជា បានសម្រេចផ្ដល់ជំនួយ ២០ម៉ឺនដុល្លារអាមេរិក ជាជំនួយមនុស្សធម៌ជូនចំពោះជនរងគ្រោះ។

ការរញ្ជួយដី កើតឡើងនីក្រុង ប៉ាលូ នៃកោះ Sulawesi  កាលពីថ្ងៃសុក្រ ទី ២៨កញ្ញា មានកម្លាំងរញ្ជូយ ៧,៥វិចទ័រ ដែលជាគ្រោះមហន្តរាយដ៏ធំមួយ​បានសម្លាប់មនុស្ស ជាង ១២៣០នាក់។មកដល់ពេលនេះ ក្រុមសង្រ្គោះបន្ទាន់កំពុងស្រាវជ្រាវមនុស្ស បាត់ខ្លួនជាច្រើននាក់ទៀត៕ 

Share

ព័ត៌មានទាក់ទង

Image