en     km
en     km

រដ្ឋមន្ត្រីទេសចរណ៍ថា ខេត្តព្រះសីហនុត្រូវទប់ស្កាត់ឱ្យបាននូវទឹកកខ្វក់ហូរចូលសមុទ្រ

Share

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ជម្រុញឱ្យលោក យន្ត មីន អភិបាលរងខេត្ត និងអភិបាលក្រុងព្រះសីហនុបង្កើនការទប់ស្កាត់ទឹកកខ្វក់ហូរចូលសមុទ្រ ដោយនេះជាការអនុវត្តតាមផែនការ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងទេសចរណ៍ចុះនៅយប់ថ្ងៃទី ១ តុលាម្សិលមិញ។

តាមរយៈការចុះផ្សាយនេះបញ្ជាក់ទៀត ការជម្រុញរបស់លោក ថោង ខុន បែបនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មការជាអភិវឌ្ឍន៍ទេសចរណ៍ ខេត្តព្រះសីហនុ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លើកទឹកចិត្តរដ្ឋបាលក្រុងព្រះសីហនុ ត្រូវខិតខំក្នុងការគ្រប់គ្រងកាកសំណល់រាវក្នុងក្រុង ពិសេសចំពោះមុខត្រូវខិតខំទប់ស្កាត់ឱ្យបាននូវទឹកកខ្វក់មិនឱ្យហូរចូលសមុទ្រ សំដៅអនុវត្តឱ្យបានតាមផែនការ ដែលគណៈកម្មការជាតិគ្រប់គ្រងអភិវឌ្ឍន៍ឆ្នេរបានប្រជុំរយៈពេល២ខែកន្លងមក។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីរូបចេះជម្រុញឱ្យស្ថាប័នពាក់ព័ន្ធខាងផ្នែកទេសចរណ៍ ត្រូវខិតខំសហការគ្នាជាមួយក្រុង និង គណកម្មាធិការគ្រប់គ្រងឆ្នេរ ធ្វើការគ្រប់គ្រងឆ្នេរ អោយបានល្អ ខិតខំសម្អាត​ និងគ្រប់គ្រងឆ្នេរខ្សាច់ថ្មីៗ ដើម្បីឱ្យប្រជាជនបានកម្សាន្ត។

គួររំលឹកថា នៅខេត្តព្រះសីហនុថ្មីៗកន្លងមកនេះ មានក្រុមហ៊ុនខែ្មរមួយ បានចាក់ដីចូលសមុទ្រធ្វើឱ្យមានភាពល្អក់កករក្នុងផ្ទៃទឹកជាខ្លាំង។ តែយ៉ាងណា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យកាយដីនោះចេញវិញជាបន្ទាន់ បន្ទាប់ពីមានការរិះយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ៕

អត្ថបទ៖ លោក សោម លាភ

Share

Image
Image
Image