en     km
en     km

តំណាងសហជីពកម្ពុជាប្រាប់ភាគីជប៉ុនថា សិទ្ធិសហជីពនៅកម្ពុជាត្រូវបានរឹតបន្តឹង

Share

ភ្នំពេញ៖ កាលពីថ្ងៃទី ២៧កញ្ញា តំណាងសហជីពចំនួនពីរបានជួបប្រជុំជាមួយសមាជិកសភាជប៉ុន និងតំណាងអង្គការ ILO ស្ដីពីស្ថានភាពការងារ និងការវិនិយោគនៅកម្ពុជា និងស្ថានភាពរឹងបន្តឹងសិទ្ធិលើសហជីពកាន់តែតូច។

លោក សោម លាភ រាយការណ៍!

 

តំណាងសហភាពការងារកម្ពុជា (CLC) និងក្រុមប្រឹក្សាសហជីពប្រចាំកម្ពុជា (ITUC-CC) បាន ជួបជាមួយ ប្រតិភូសភាជប៉ុន និងអង្គការអន្តរជាតិខាងការងារILO ដើម្បីពិភាក្សាស្តីពីការងារ និងការវិនិយោជគ នៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅការិយាល័យសហភាពការងារកម្ពុជា រាជធានីភ្នំពេញ។

តំណាងសហភាពការងារកម្ពុជាបានលើកបញ្ហាជាច្រើនដើម្បីពិភាក្សាក្នុងជំនួបនោះ។ យ៉ាងណាបញ្ហាដែលលើកយកពិភាក្សានោះពាក់ព័ន្ធនឹង ស្ថានភាពការងារនៅកម្ពុជា,  ការពិនិត្យលក្ខខ័ណ្ឌការងារនៅកម្ពុជា, បញ្ហាការរំលោភបំពានសិទ្ធិនិយោជិតពីថៅកែរោងចក្រ, បញ្ហាប្រាក់ឈ្នួលកម្មករ, និងការរើសអើងសហជីពពីថៅកែរោងចក្រ។

ក្នុងជំនួបនោះតំណាងសហជីពកម្ពុជាបានស្នើទៅភាគីជប៉ុន និងអង្គការអន្តរជាតិខាងការងារ ធ្វើយ៉ាងណាកុំឱ្យមានការគម្រាមកំហែងដល់សហជីព និងជម្រុញឱ្យរដ្ឋាភិបាលដោះស្រាយលើបញ្ហាច្បាប់សហជីពដែលមានការរឹតបន្តឹងលើកម្មករផងដែរ។

លោក អាត់ធន់ ប្រធានសហភាពការងារកម្ពុជាបានប្រាប់វិទ្យុស្ត្រីថាភាគីជប៉ុនបានសន្យា ថានឹងជួយដោះស្រាយរឿងសុខភាពសុវត្តិភាពកម្មករលើវិស័យសំណង់ និងលក្ខខ័ណ្ឌការងារឱ្យស្របតាមអង្គការអន្តរជាតិខាងការងារ។

តាមអត់ធន់ក្នុងជំនួបជាមួយសភាជប៉ុននេះ គឺជាជំនួបទីមួយសម្រាប់សភាសហជីការងារកម្ពុជា។

លោក រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា​ បាននិយាយថា សិទ្ធិសហជីពនៅកម្ពុជាកាន់តែរូញតូចទៅៗ។លោកអះអាងថាលោកបានលើកឡើងដូចនេះ នៅចំពោះមុខគណៈប្រតិភូទាំងនោះ។

លោក បន្ថែមថា ការជួបជុំដើម្បីពិភាក្សាការងារនេះមានសារៈសំខាន់សម្រាប់កម្ពុជាផងដែរ ព្រោះប្រទេសជប៉ុន គឺជាប្រទេសទីផ្សារ និងជាម្ចាស់ជំនួយដល់កម្ពុជា។

លោក រ៉ុង ឈុន ដដែលបញ្ជាក់ថា តំណាងសហជីពកម្ពុជាបានបង្ហាញការព្រួយបារម្ភលើការដកការអនុគ្រោះពន្ធពីសហភាពអឺរ៉ុប និងអាមេរិកផងដែរ។

មកទល់ពេលនេះ វិទ្យុស្រ្តីមិនអាចសុំការអធិប្បាយពីលោក កាំង ម៉ូនីកាអគ្គលេខាធិការងសមាគមរោងចក្រកាត់ដេរកម្ពុជាបានទេ ដោយទូរស័ព្ទតែលោកជាប់រវល់។

យ៉ាងណាមិញ ខាងភាគីជប៉ុន ព្រមទាំងអង្គការអន្តរជាតិខាងការងារ មិនទាន់មានការឆ្លើយតបយ៉ាងណាឡើយចំពោះការលើ់កឡើងរបស់ប្រធានសហជីព ទាំងនេះ  ប៉ុន្តែភាគីជប៉ុនបានទទួលសំណើរនេះហើយ។នេះបើតាមលោករ៉ុងឈុន។

ទាក់ទិន រឿងកម្មករនេះ គឺរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាល ជាពិសេស សម្ដេច នាយករដ្ឋមន្ត្រីបាន យកចិត្តជាខ្លាំង ដោយបង្កើតគោលនយោបាយសង្គមកិច្ច ជួយស្ត្រីកម្មករមានផ្ទៃពោះ ដោយពិនិត្យ និងសម្រាលកូនដោយមិនបង់ថ្លៃ បើទៅសម្រាលនៅមន្ទីរពេទ្យរដ្ឋហើយបានផ្ដល់ប្រាក់ឧបត្ថម្ភទៀតផង៕

អត្ថបទ៖ លោក សោម លាភ

 

 

Share

Image
Image
Image