en     km
en     km

អង្គការជាតិនិងអន្តរជាតិ១០០ថ្កោលទោសការផ្ដន្ទាទោសមន្ត្រីសិទិ្ធមនុស្សAdhoc(មានសំឡេង)

Share

កាលពីថ្ងៃទី ២៦ កញ្ញា តុលាការរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសមន្ត្រីនិងអតីតមន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុកម្នាក់រយៈពេលប្រាំតែសាលក្រមនេះ បានផ្ទេរដោយការព្យួរទោសទៅវិញ។ ករណីនេះ អង្គការជាតិនិងអង្គការក្នុងស្រុក ជិត១០០ បានចេញសេចក្ដីសម្ដែងការខកចិត្តនិងថ្កោលទោសសាលក្រមនេះ។ តែយ៉ាងនេះក្ដី អ្នកនាំពាក្យក្រសួង យុត្តិធម៌ធ្លាប់ប្រតិកម្មនឹងអង្គការទាំងនេះម្ដងហើយដោយចាត់ទុកថាជាអំណាចនៃតុលាការកម្ពុជា។

លោក សោម លាភ ជូនសេចក្ដីរាយការណ៍៖

 

សេចក្ដីថ្លែងការណ៍របស់អង្គការទាំងនេះ បានធ្វើឡើងក្រោយពី២ថ្ងៃដែលសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចអោយលោកនីចរិយាអតីតមន្ត្រីការពារសិទិ្ធមនុស្ស នៃសមាគមអាដហុក ដែលបច្ចុប្បន្នជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប  លោកនីសុខា លោក យីសុខសាន លោកណៃ វង់ដា និងលោកស្រីលឹមមុនី ជាមន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុកក្នុងម្នាក់ៗមានទោស ៥ឆ្នាំ។

មន្ត្រីទាំង៥រូបនេះត្រូវបាន គណៈកម្មាធិាការប្រឆាំងអំពើពុករលួយប្ដឹងទៅតុលាការក្រោមបណ្ដឹងសូកប៉ាន់ សាក្សី នាងខុមចាន់តារី ហៅស្រីមុំហើយក្រោយមកតុលាការបានឃុំខ្លួនជាង១៤ខែ។ ពួកគេត្រូវបានដោះអោយក្រៅឃុំរហូតមានការចេញសាលក្រមកាត់ទោស ៥ឆ្នាំដោយព្យួរទោស។    

អង្គការអន្តរជាតិដែលចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស មានដូ​ចជាអង្គការលើកលែងអន្តរជាតិ Amnesty International អង្គការ វេទិកាអាស៊ីដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ អង្គការFreedom House អង្គការ ការពារឈានមុខ។ ចំណែកអង្គការក្នុងស្រុកមានចំនួន ៩៤ អង្គការក្នុងនោះ អង្គការខុមហ្វ្រែល  អង្គការលីកាដូ មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាជាដើម។

អង្គការជាតិនិងអន្តរជាតិ ទាំងនេះ បានទាមទារអោយ សហគមន៍អន្តរជាតិជំរុញទៅរដ្ឋាភិបាលកម្ពុជាអោយដោះលែងអ្នកទោសមនសិការទាំងអស់ជាបន្ទាន់ ហើយដកចេញនូវការចោទប្រកាន់និងការផ្តន្ទាទោសទាំងអស់ ដោយគ្មានលក្ខខណ្ឌ បញ្ចប់ការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងកែប្រែ ឬលុបចោលច្បាប់ទាំងឡាយដែលបិទសិទិ្ធសេរីភាពពលរដ្ឋ។

វិទ្យុស្រ្តីមិនអាច សុំការឆ្លើយតបពីអ្នកនាំពាក្យសាលារាជធានីភ្នំបានទេ ដោយគ្មានប្រភពទាក់ទង។ តែយ៉ាងនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោកជិតម៉ាលីនធ្លាប់ច្រានចោលរាល់ការចោទថា កម្ពុជា កាត់ទោស អ្នកការពារសិទិ្ធមនុស្សក្រោមហេតុផលនយោបាយ។ អ្នកនាំពាក្យរូបនេះថា តុលាការមានបុព្វសិទ្ធរបស់ខ្លួនដើម្បីធ្វើសេចក្ដីសម្រេចកាត់ទោស ជនជាប់ចោទ ទៅតាមច្បាប់និងភស្តុតាងដាក់បន្ទុក។

គួររំលឹកថា អ្នកទាំងប្រាំរូបនេះ ត្រូវបានចោទប្រកាន់ក្នុងសំណុំ​រឿង​ «​សូកប៉ាន់​សាក្សី​»។ ពួកគាត់ត្រូវបានចោទថា ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ផ្តល់​សេវា​គាំទ្រ​ទៅ​​កញ្ញា ខុម ចាន់ដារ៉ាទី ហៅ​ ស្រី មុំ ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ករណីនេះ នាំអោយ លោក កឹម សុខា ឃុំខ្លួនឯងនៅក្នុងស្នាក់ការគណបក្សសង្រ្គោះជាតិ នៅចាក់អង្រែលើរយៈពេល៦ខែ ទើបមានដំណោះស្រាយមួយធ្វើ់ឡើង ក្រោយពី លោក កឹម សុខា សន្ទនាជាមួយសម្ដេច ហ៊ុន សែន តាមទូរស័ព្ទ ហើយសម្ដេចបានថ្វាយលិខិតទៅព្រះមហាក្សត្រ សុំការលើកលែងទោស ៕

Share

Image
Image
Image