en     km
en     km

ស្ថានទូតបារាំងបើកឲ្យសារធារណជនចូលទស្សនាដោយសេរីក្នុងទិវាបេតិកភណ្ឌ

Share

ក្រុងភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជានឹងបើកទ្វាឲ្យសាធារណជន ចូលទស្សនាដោយសេរីនៅថ្ងៃសៅរិ៍ទី ២៩ ខែ កញ្ញានេះ វេលាម៉ោង ៨ ព្រឹក ក្នុងឱកាសទិវាបេតិកភណ្ឌ ក្នុងគោលបំណងឲ្យសាធារណជនស្វែងយល់ពីអាគារនានារបស់ស្ថានទូត រួមទាំងនិវេសនដ្ឋានរបស់ឯកអគ្គរដ្ឋទូត និង ឧទ្យានទំហំ ៤,៥ហិកតា ដែលជាលំហរបៃតងដ៏ធំជាងគេនៅក្នុងទីក្រុងភ្នំពេញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា នៅថ្ងៃទី ២៧ កញ្ញានេះ។

សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងបានអោយដឹងថា អាគាររបស់ស្ថានទូតស្ថិនៅទីតាំងដដែលនេះ គឺអស់រយៈពេល ជាង៦០ឆ្នាំមកហើយ។

យោងតាមសេចក្ដីប្រកាសព័ត៌មាននេះ ការចូលរួមទស្សនានៅស្ថានទូតនេះ ក្រោមប្រធានបទ«ទៅប្រទេសបារាំង» ដែលជាការបា្ររព្ធទិវាបេតិកភណ្ឌឆ្នាំ​នេះ។ ដើម្បីអបអរសាទរ ទិវានេះ ស្ថានទូត នឹងអនុញ្ញាតិឲ្យសាធារណជនស្វែងយល់កាន់តែច្បាស់អំពីប្រទេសបារាំង និងភាពសម្បូរបែបនៃសម្បតិ្តបេតិកភណ្ឌរបស់ប្រទេសនេះ ដោយផ្តោតលើការស្វែងយល់អំពីសិល្បៈនៃការរស់នៅ និងជំនាញរបស់ប្រទេសបារាំង។

តែសូមជម្រាប់ថា ស្ថានទូតបារាំង សព្វថ្ងៃនេះ គឺកាលពីសម័យរបបកម្ពុជាប្រជាធិបតេយ្យ បានបិទទ្វារ ព្រោះពេលនោះកម្ពុជា និងបារាំងគ្មានទំនាក់ទំនងការទូតជាមួយគ្នានោះទេហើយដល់សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលកាលនោះសម្ដេចហេងសំរិនជាប្រមុខរដ្ឋ គឺស្ថានទូតនេះ បានក្លាយជា ទីបញ្ជាការដ្ឋានរបស់កងតម្រួតយោធានៃរដ្ឋធានីភ្នំពេញ។

តែសូមរំលឹកថាបារាំងបានដាក់អាណានិយមលើកម្ពុជា ពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣។ អ្នកប្រវត្តិសាស្ត្រខ្មែរ លោកសាស្ត្រាសំបូម៉ាណ្ណារ៉ា  បាននិយាយថា ក្នុងអំឡុងជិតមួយ១០០ឆ្នាំនេះ បារាំងបានផ្លាស់ប្ដូរពីកាតព្វកិច្ច ពីអាណាព្យាបាលមកអាណានិគម ឬគ្រប់គ្រងវិញ ។ តែលោកថា បារាំងក៏បានជួយការពារដែនអធិបតេយ្យភាពកម្ពុជាបានល្អដែរក្នុងទប់ទល់ការឈ្លានពានពីសំណាក់អាណ្ណាមនិង សៀម ៕

 

 

Share

ព័ត៌មានទាក់ទង

Image