loader

ទុន ៣ម៉ឺន ៦ពាន់ ៥៩៥លានដុល្លារត្រូវបានវិនិយោគក្នុងខែកញ្ញាឆ្នាំ២០១៨នេះ

ភ្នំពេញ៖ ក្នុងអំឡុងខែកញ្ញាឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនចំនួន១៤ ដែលមានទុនវិនិយោគសរុបចំនួន៣ម៉ឺន ៦ពាន់ ៥៩៥លានដុល្លារ។រោងចក្រសហគ្រាសដែលដាក់ទុនវិនិយោគនេះនឹងអាចផ្តល់កន្លែងការងារដល់កម្មករបានប្រមាណ១ ម៉ឺន៨៧២១កន្លែង ហើយភាគច្រើននៃក្រុមហ៊ុនទាំងនេះ គឺផ្តោតលើវិស័យកាត់ដេរសំលៀកបំពាក់​និងដេរស្បែកជើង។

យោងតាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC ​គម្រោង​ដែល​ត្រូវ​បាន​អនុម័តយល់ព្រមនោះ ​មាន​​ចំនួន​ ១៤ក្រុមហ៊ុន រួមមាន គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ចំនួន​ ១០ទីតាំង​នៅ​ភ្នំពេញ និងខេត្តកណ្តាល និងរោងចក្រផលិតកេសកាតុងចំនួន២  រោងចក្រផលិតគ្រឿងសង្ហារឹមចំនួនមួយកន្លែង និងរោងចកែច្នៃសំណល់សម្រាមចំនួនមួយផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ១០៦គម្រោង ដែលក្នុងនោះមានគម្រោងថ្មីចំនួន ៩៧ និងគម្រោងពង្រីកផលិតកម្មចំនួន ៩។ ទុនវិនិយោគសរុបនៃគម្រោងដែលត្រូវបានអនុម័តទាំងនេះមានចំនួនប្រមាណ ៣ពាន់ ៥០០លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួនប្រមាណជិត ១០ម៉ឺនកន្លែង។

តួលេខវិនិយោគនៅកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០១៨ ប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០១៧ មានការកើនឡើងចំនួន ១៩គម្រោង ខណៈដែលទំហំទុនវិនិយោគមានការកើនឡើងចំនួន ១៤% ជាពិសេស ការវិនិយោគលើវិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម មានការកើនឡើងខ្លាំងរហូតដល់ទៅ ៧៧%។

ជាមួយគ្នានេះ ការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាល មានការកើនទ្បើង ២២% ដែលក្នុងនោះគម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់មានការកើនទ្បើងចំនួន ៨គម្រោង ពី១៥គម្រោងក្នុងឆមាសទី១ ឆ្នាំ២០១៧ មក ២៣គម្រោងក្នុងឆមាសទី១ ឆ្នាំ២០១៨៕

អត្ថបទ ៖ លោក កែវ សុខា

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

អ្នកនេសាទនៅតំបន់អភិរក្សសត្វផ្សោតទទួលបណ្ណក្រីក្រឈានទៅកាត់បន្ថយការនេសាទប៉ះពាល់ដល់ផ្សោត

ក្រោយពេលដាក់ចេញនូវអនុក្រឹត្យការពារតំបន់អន្លងស[...]

ពលរដ្ឋនៅភ្នំពេញមួយចំនួនត្អូញត្អែរពីការខ្វះទឹកប្រើប្រាស់ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ

ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ជាពិសេ[...]

គណបក្សភ្លើងទៀនគ្រោងរៀបចំពិធីបង្សុកូលរម្លឹកវិញ្ញាណក្ខន្ធបាតុករស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមុខរដ្ឋសភាចាស់

នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៣ខាងមុខនេះជាខួបលើក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x