en     km
en     km

សម្ដេច ហ៊ុន សែន ប្រាប់មន្ត្រីអាល្លឺម៉ង់ថាល័ក្ខខ័ណ្ឌការងារល្អរបស់កម្មករកម្មការិនីកម្ពុជាមានហើយ

Share

ភ្នំពេញ៖ សម្ដេចហ៊ុនសែន បានប្រាប់ទៅសមាជិកសភាអាល្លឺម៉ង់ ថាល័ក្ខខ័ណ្ឌការងារល្អរបស់កម្មករកម្មការិនី ជាអាទិភាពនៃរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់សម្ដេចហ៊ុនសែន នៅថ្ងៃទី ២០ កញ្ញានេះ។

សម្តេច ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយលោក Markkus Benjamin Koob សមាជិករដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ ធ្វើឡើងនៅវិមានសន្តិភាព។

លោក Markkus Benjamin Koob បង្ហាញការពេញចិត្តចំពោះការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់សម្តេច ហ៊ុន សែន ក្នុងការផ្តល់នូវកិច្ចគាំពារសង្គមដល់កម្មករ កម្មការិនីតាមរោងចក្រ ជាពិសេសកម្មការិនីមានផ្ទៃពោះ។មិនតែប៉ុណ្ណោះ លោកបានសំដែងនូវការអបអរសាទរ និងរីករាយដែលមានក្រុមហ៊ុននិងរោងចក្រធំៗ មកវិនិយោគនៅកម្ពុជាលើទីផ្សារវាយនភ័ណ្ឌដែលមានគុណភាពនាំចេញទៅទីផ្សារអឺរ៉ុប។

សម្ដេច ហ៊ុន សែន បានប្រាប់អំពីសកម្មភាពចុះទៅជួបប្រធានក្រុមហ៊ុន អ្នកគ្រប់គ្រងក្រុមហ៊ុន និងជាពិសេសគឺកម្មករកម្មការិនីចំនួន ៨ ម៉ឺននាក់។

សម្ដេចថា កម្ពុជាបាន និងកំពុងតែជម្រុញការអនុវត្តកិច្ចគាំពារសង្គមនិងល័ក្ខខ័ណ្ឌការងារនៅតាមរោងចក្រនីមួយៗអោយកាន់តែប្រសើរឡើង។ តួយ៉ាង រោងចក្រត្រូវមានទីកន្លែងនិងផ្តល់អាហារថ្ងៃត្រង់ដល់កម្មករ, មានគិលានដ្ឋាន, កន្លែងបំបៅដោះកូន និងផ្តល់លទ្ឋភាពអោយមានការពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ។

យ៉ាងណាចំពោះស្ត្រីក្រោយសម្រាលកូនរួចហើយ នឹងទទួលបានបានទទួលថវិកា ១០០ដុល្លារ សម្រាប់កូនម្នាក់ ហើយទទួលបានប្រាក់ខែ ១២០% ព្រមទាំងបានឈប់សម្រាក៣ខែទៀតផង។ ចំពោះប្រាក់ខែកម្មករប្រចាំឆ្នាំក៏ត្រូវឡើងជារៀងរាល់ឆ្នាំផងដែរ៕

Share

Image
Image
Image