en     km
en     km

សមាជិកក្រុមពិគ្រោះយោបល់ថាមានករណីឧកញ្ញ៉ា និងមន្ត្រីចាក់ថ្មចូលសមុទ្ររាប់រយម៉ែត្រ

Share

ភ្នំពេញ៖ សមាជិកម្នាក់នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់គឺលោក សុខ សុវណ្ណវឌ្ឍនាសាពង្ស ឬដែលគេស្គាល់ថា លោក វីល្លាមហ្គង់ បានអោយដឹងថាមានករណីថ្មីមួយទៀត គឺមានឧកញ៉ានិងមន្ត្រីមួយចំនួន បានចាក់ថ្មចូលក្នុងសមុទ្រ ហើយករណីនេះធំជាងករណីចាក់ថ្មក្រហមនៅព្រែកត្រែងច្រើនរយម៉ែត្រ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់លោក វីល្លាមហ្គង់។

តាមរយៈការបង្ហាញសារតាមរយៈបណ្ដាញសង្គមហ្វេសបុក លោក វីល្លាមហ្គង់ បានបង្ហាញថាមានករណីថ្មីមួយទៀត ពាក់ព័ន្ធនឹងការចាក់ថ្មចូលសមុទ្រ នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។ យ៉ាងណា ការចាក់ដីចូលសមុទ្រនេះ គឺមានយូរហើយ តែមិនមាននរណាអើពើ និងទប់ស្កាត់ឡើយ។

លោក វីល្លាមថា អាជ្ញាធរពាក់ព័ន្ធត្រូវអនុវត្តច្បាប់ ឱ្យអ្នកដែលចាក់ដីចូលនោះ ត្រូវកាយចេញវិញ ដូចករណីចាក់ដីចូលសមុទ្រតំបន់ព្រែកត្រែងដែរ។ យ៉ាងណាមិញ ស្ថាប័នពាក់ព័ន្ធ ត្រូវ អនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដោយឱ្យកាយចេញវិញហើយ ត្រូវមានចំណាត់។

ទោះបីជាយ៉ាងណាក៏ដោយ លោក វីល្លាម ហ្គង់ ថានឹងលើកបញ្ហានេះទៅពិភាក្សាជាមួយសម្ដេច ហ៊ុន សែន ក្នុងនាមលោកជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។

ទាក់ទិនរឿងនេះ វិទ្យុស្ត្រីមិនអាចសុំការឆ្លើយបតបពីអ្នកនាំពាក្យក្រសួងបរិស្ថានបានទេ ដោយពុំលើកទូរស័ព្ទ។

តែ លោក​ ស្រ៊ុន ស្រ៊ន អភិបាលរងខេត្តព្រះសីហនុមានប្រសាសន៍ប្រាប់ក្នុងកិច្ចសម្ភាសន៍ជាមួយលោក វីល្លាមថា ប្រសិនបើពលរដ្ឋដឹងបញ្ហាអ្វីដែលប៉ះពាល់ដល់សង្គមនោះ ពលរដ្ឋទាំងអស់អាចដាក់ពាក្យប្ដឹងទៅស្ថាប័នមានសមត្តកិច្ច។

សំឡេង លោក​ ស្រ៊ុន ស្រ៊ន៖

គួររំឮកថា ថ្មីៗនេះមានការផ្ទុះការរិះគន់ពីសំណាក់ពលរដ្ឋជាខ្លាំង ដោយសារមានការចាក់ថ្មក្រហមរបស់ក្រុមហ៊ុនអភិវឌ្ឍខ្មែរមួយចូលទៅក្នុងសមុទ្រតំបន់ព្រែកត្រែងដែលបណ្ដាលឱ្យទឹកសមុទ្រដែលធ្លាប់តែថ្លាស្រស់ស្អាតមានភាពល្អក់កករជាខ្លាំង។ យ៉ាងណា សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យក្រុមហ៊ុននោះកាយដីចេញវិញជាបន្ទាន់៕

 

Share

Image
Image
Image