loader

សមត្ថកិច្ចរកឃើញជនជាតិវៀតណាម១៥នាក់លួចឆ្លងដែនធ្វើការនៅកម្ពុជា

ភ្នំពេញ​៖​ ជនជាតិ​វៀតណាម ​១៥​នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ចូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បន្ទាប់ពីរកឃើញថា ពួកគេលួច​ឆ្លង​ដែន​ និង​ធ្វើការ​ខុសច្បាប់ ចូលទឹកដីកម្ពុជា។

តាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី០៥​ ខែសីហា ឆ្នាំ២០១៨នេះ ជនជាតិវៀតណាមទាំង ១៥នាក់ ដែលក្នុងនោះមានស្រ្ដី ៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននៅចំណុច ភូមិ​ច្រាង​បាក់​ សង្កាត់​ច្បារ​អំពៅ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។

ការចាប់ខ្លួនរបស់ពួកគេ  ក្រោយកម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​ នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ ខណ្ឌ​ច្បារ​អំពៅ​ សម្របសម្រួល​ផ្លូវច្បាប់​ដោយ​លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​លោក​ លឹ​ម​ ស៊ា​ង​ហៃ​ ក្រឡាបញ្ជី​ ចុះ​ត្រួតពិនិត្យ​ ជនជាតិ​វៀតណាម​ ដែល​ឆ្លង​ដែន​ និង​ធ្វើការ​ខុសច្បាប់​ស្ថិត​នៅ​ចំណុចកើតហេតុខាងលើ។​

សូមជម្រាបផងដែរថា ជនជាតិវៀតណាមទាំង ១៥នាក់ខាងលើនេះ ពួកគេត្រូវបានចាប់ឃាត់ខ្លួន ​និងបញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ពលរដ្ឋនៅភ្នំពេញមួយចំនួនត្អូញត្អែរពីការខ្វះទឹកប្រើប្រាស់ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ

ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ជាពិសេ[...]

គណបក្សភ្លើងទៀនគ្រោងរៀបចំពិធីបង្សុកូលរម្លឹកវិញ្ញាណក្ខន្ធបាតុករស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមុខរដ្ឋសភាចាស់

នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៣ខាងមុខនេះជាខួបលើក[...]

នាយករដ្ឋមន្ដ្រីកម្ពុជា និងម៉ាឡេស៊ីនិយាយពីភរិយារបស់ខ្លួនថាមានវាសនាស្រដៀងគ្នា

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x