en     km
en     km

​ផលិតករ​ភាពយន្តជន​ជាតិ​អូស្ត្រាលី​ត្រូវ​បាន​កាត់ទោស​ជាប់​ពន្ធនាគារ​៦​ឆ្នាំ​ពី​បទ​ចារកម្ម​

Share

​ភ្នំពេញ​៖​ តុលាការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ផលិតករ​ភាពយន្ត​ជនជាតិ​អូស្ត្រាលី​ឱ​ជាប់​ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ​ ក្រោម​បទ​ចោទ​«​ចារកម្ម​»​។​ ករណី​នេះ​មេធាវី​គ្រោង​ដាក់​លិខិតស្នើ​ទៅ​សម្តេច​ ហ៊ុន​ សែន​ សុំ​កិច្ច​អន្តរាគមន៍​ទៅ​ព្រះមហាក្សត្រ​លើកលែងទោស​កូនក្តី​របស់​លោក​។​

​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​!

សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសក្រមក្នុងសំណុំរឿងផលិតករភាពយន្តជនជាតិអូស្រ្តាលី លោក James Ricketson នៅព្រឹកថ្ងៃ សុក្រ ទី ៣១ សីហា ឆ្នំា ២០១៨។ រូបភាព៖ Facebook



ប្រធាន​ចៅក្រម​ជំនុំជម្រះ​លោក​ សេង​ លាង​ នៅ​ព្រឹក​ថ្ងៃ​ សុក្រ​ ទី​ ៣១​ សីហា​នេះ​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោល​ លោក​ James​ Ricketson​ ផលិតករ​ភាពយន្ត​ជនជាតិ​អូស្ត្រាលី​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ប្រាំមួយ​ឆ្នាំ​ ក្រោម​បទ​ចោទ​«​ប្រមូលផ្តុំ​ព័ត៌មាន​ជា​អាទិ៍​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​»​តាម​មាត្រា​ ៤៣៩​ និង​ ៤៤៦​ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ទោះបី​យ៉ាង​មេធាវី​ការពារ​ក្តី​ឱ្យ​ លោក​ James​ បញ្ជាក់​ថា​ ចៅក្រម​ពុំ​បាន​ពន្យល់​ជាក់លាក់​ថា​ កូនក្តី​របស់​លោក​ជា​ចារកម្ម​ឱ្យ​ប្រទេស​ណា​ឱ្យ​ពិតប្រាកដ​ទេ​។​

​សិ្ថ​ត​ក្នុង​សម្លៀក​បំពាក់​ពណ៌​ស្លា​ទុំ​ឈរ​ក្នុង​រង្វង់​ក្រចកសេះ​ លោក​ James​ សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​កាត់ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ​ដោយ​លោក​ស្រែកសួរ​ចៅក្រម​ថា​លោក​ចារកម្ម​ឱ្យ​ប្រទេស​ណាមួយ​។​ ប៉ុន្តែ​ចៅក្រម​មិន​ឆ្លើយ​នោះ​ទេ​។​

​លោក​ James​ មាន​វ័យ​ ៦៩​ ឆ្នាំ​ ត្រូវ​បាន​តុលាការ​ចាប់​ឃុំខ្លួន​នៅ​ថ្ងៃ​ទី​ ៣​ មិថុនា​ ឆ្នាំ​ ២០១៧​ ក្រោយ​ពី​លោក​បង្ហោះ​យន្តហោះ​ដ្រូ​ន​ថត​យក​រូបភាព​នៃ​ក្បួន​ឃោសនា​នយោបាយ​ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​ ចាប់តាំងពី​ការ​ចាប់ខ្លួន​ផលិតករ​ភាពយន្ត​រូប​នេះ​អនុវត្ត​ទោស​ជាង​មួយ​ឆ្នាំ​មក​ហើយ​។​

​លោក​ គង់​ សំ​អុ​ន​ មេធាវី​ការពារ​ក្តី​ឱ្យ​ លោក​James​បាន​និយាយ​ថា​ការ​ផ្តន្ទាទោស​កូនក្តី​របស់​លោក​ជា​រឿង​អយុត្តិធម៌​ ព្រោះ​តុលាការ​បង្ហាញ​ភស្តុ​តាង​តិច​តូច​ដាក់បន្ទុក​លើ​កូនក្តី​របស់​លោក​។​

​លោក​មេធាវី​និយាយ​ថា​លោក​នឹង​ដាក់​លិខិត​ទៅ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដើម្បី​ សុំ​ កិច្ច​ អន្ត​រាគមន៍​​ទៅ​ព្រះមហាក្សត្រ​សុំ​លើកលែងទោស​កូនក្តី​របស់​លោក​ ហើយ​លោក​ មេធាវី​ ក៏​ដាក់​លិខិត​ទៅ​ស្ថាន​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ ដើម្បី​ជួយ​គាំទ្រ​លិខិត​របស់​លោក​ផង​ដែរ​។​ លោក​បន្ត​ថា​ ជំហាន​បន្ទាប់​លោក​នឹង​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​បន្ត​ទៀត​។​

​លោក​ គង់​ សំ​អុ​ន​៖ «​យើង​ឃើញ​ថា​មាន​ភស្តុ​តាង​តិចតួច​មែន​តែ​ន​សម្រាប់​ដាក់បន្ទុក​លោក​ James​ ដែល​ថា​លោក​ James​ ភ្នាក់ងារ​សម្ងាត់​ ជា​អ្នកស៊ើប​ការ​យក​ការ​ ដើម្បី​ធ្វើ​ឱ្យ​ប៉ះពាល់​ ដល់​ការពារ​ជាតិ​ ឬ​ក៏​ជា​ចារកម្ម​ក្នុង​ការ​ធ្វើ​កិច្ចការ​ណា​ មួយ​ប្រឆាំង​ទៅ​នឹង​រដ្ឋាភិបាល​កម្ពុជា​។​ អ្វី​ដែល​យើង​អាច​ធ្វើ​បន្ត​គឺថា​លទ្ធភាព​អាច​ប្តឹង​ឧទ្ធរណ៍​ទៅ​តុលាការ​ជាន់ខ្ពស់​ ហើយ​ទី​២​ គឺ​អាច​ ស្នើ​សុំ​ទៅ​រាជរដ្ឋាភិបាល​ និង​ព្រះមហាក្សត្រ​របស់​កម្ពុជា​ ដើម្បី​សុំ​ការ​លើកលែង​ ទោស​ដល់​ លោក​ James»។

នៅ​ក្នុង​សវនាការ​ព្រឹក​មិ​ញ​នេះ​កូនប្រុស​បង្កើត​របស់​លោក​ James​ Ricketson​ ដែល​ចូលរួម​ស្តាប់​សវនាការ​គឺ​ លោក​ Jesse​ Ricketson​ ប្រាប់​អ្នក​សារព័ត៌​មាននៅ​មុខ​តុលាការ​ថា​ ការ​ផ្តន្ទាទោស​ឳ​ពុក​របស់​លោក​គឺជា​រឿង​គួរ​ឱ្យ​តក់ស្លុត​បំផុត​។​លោក​ សង្ឃឹមថា​ កម្ពុជា​នឹង​មានចិត្ត​សប្បុរសធម៌​ដល់​ឳ​ពុក​លោក​៕

Share

Image
Image
Image