ក្រោយពីត្រឡប់ពីទស្សនកិច្ចរយៈពេល៥ថ្ងៃនៅប្រទេសចិន លោក មហាធា មហាម៉ាត នាយករដ្ឋមន្ត្រីថ្មីទើបឡើងកាន់អំណាចនៃប្រទេសម៉ាឡេស៊ី បានសម្រេចថានឹងធ្វើច្បាប់ពិសេសមួយ ដោយហាមជនបរទេសមិនអោយទិញផ្ទះដើម្បីរស់នៅ បន្តកូនបន្តចៅអស់មួយជីវិត ដែលត្រូវបានមើលឃើញថា ច្បាប់នេះ ហាក់មានគោលដៅទៅលើជនជាតិចិន។
លោក រឿន ឬទ្ធី ជូនសេចក្ដីប្រែសម្រួល !
តាមសារព័ត៌មាន Caixin Global លោកមហាធាបាន បញ្ជាក់ដូចនេះតាមរយៈសេចក្ដីថ្លែងការណ៍ នៃខុទ្ទកាល័យ របស់លោក ហើយត្រូវបានផ្សព្វផ្សាយ នៅក្នុងសន្និសីទសារព៏ត៌មាន កាលពីថ្មីៗនេះ ។
នៅក្នុងជំនួបកំពូលជាមួយ នាយករដ្ឋមន្ត្រីចិន លឺ ខឺឈាង នៅទីក្រុងប៉េកាំង កាលពីសប្ដាហ៍មុន លោកមហាធា បាន ប្រាប់សមភាគីរបស់លោកថា យ៉ាងតិចណាស់ គម្រោងអភិវឌ្ឍន៍ចំនួន ២ ដែលទុនវិនិយោគ ២៣ពាន់លានដុល្លារហើយជា ក្រុហ៊ុនចិន ដាក់ទុនវិនិយោគនេះ នឹងត្រូវបាន លុបចោល ។ លោកមហាធា មិនបានលំអិតច្រើនទេ ជុំវិញករណីនេះ ។ ប៉ុន្តែអ្វីដែលនាំអោយមាន វិធានការបែបនេះ ទំនងនាយករដ្ឋមន្ត្រី រកឃើញ ការប្រើប្រាស់ទុនវិនិយោគរបស់ចិន នាំអោយមានហានិភ័យទៅថ្ងៃមុខ ខណៈក្បួបផ្សំនឹងអំពើពុករលួយ កើតធ្ងន់ធ្ងរ នៅក្នុងការគ្រប់គ្រងរបស់អតីតនាយករដ្ឋមន្ត្រី ណាជីបរ៉ាហ្សាក់។ លោកណាជីពនិងអតីតគណៈរដ្ឋមន្ត្រីរបស់លោក ច្រើនរូប កំពុងជាប់បណ្ដឹងករណីពុករលួយ ហើយអានមានទោស រវាង២៥ទៅ៣០ឆ្នាំដែល ពាក់ព័ន្ធនឹងកឹបកេង មូលនិធីវិនិយោគរបស់រដ្ឋ។
ខុទ្ទកាល័យ របស់នាយករដ្ឋមន្ត្រី បាន អោយដឹងថា គំរោងអភិវឌ្ឍន៍សំណង់លំនៅដ្ឋាន មួយដែលគេហៅទីក្រុងព្រៃមួយរយពាន់លានដុល្លារ គឺជាគោលដៅរបស់ជនជាតិចិន សំរុកមកទិញដើម្បីរស់នៅ ទីជាអចិន្ត្រៃយ៍ដែលើនាំអោយមានការព្រួយបារម្ភពីអនាគត ប្រទេសម៉ាឡេស៊ី។
តែលោកមហាធាបានអះអាងថា ទោះបីសំណង់សង់ហើយក្ដី គឺសម្រាប់ជនបរទេសមិនទិញជាកម្មសិទ្ធិមួយជីវិតបានឡើយ។ លោកមិនមែនសំដៅតែទៅជាតិសាសន៍ចិននោះទេគឺជាតិសាសន៍ណាកដោយ។
លោកមហាធាបានបញ្ជាក់ថា ម៉ាឡេស៊ីគ្មានទិដ្ឋាការអោយជនបរទេសរស់នៅមួយជីវិតទេ ។
តាមការសំគាល់ ជាតិសាសន៍ចិន និងឥណ្ឌា បានមករស់នៅលើទឹកដីម៉ាឡេស៊ីកាន់តែច្រលនជាងគេ នៅរយៈពេល ១០ឆ្នាំមកនេះ។ ជាតិសាសន៍ទាំងពីរនេះ មានជាង ១៣០០លាននាក់ ប្រហាក់ប្រហែលគ្នា។
នៅក្នុងវេទិកាជួបជាមួយអ្នកជំនួយចិននៅទីក្រុងប៉េកាំង លោកមហាធា បានបញ្ជាក់ថា ម៉ាឡេស៊ី បើកចំហ លំហូរវិនិយោគបរទេស តែសុំតែម្យ៉ាងគត់កំនាំអោយមានអំពើពុករលួយ ហើយ កុំអោយប៉ះពាល់ វប្បធម៌ប្រពៃណីរបស់អ្នកស្រុក។ លោក បន្តថា អ្វីដែលនាំអោយលោកលុបចោល គំរោងអភិវឌ្ឍន៍របស់ចិន គឺដោយសារតែលោក មិនចង់អោយម៉ាឡេស៊ី ធ្លាក់ក្នុងវិបត្តិប្រាក់កម្ចី ហើយ មានបំណុលវណ្ដក។
ទោះជាបែបនេះក្ដី មេដឹកនាំចិន ហាក់មិនបានប្រតិកម្មខ្លាំងក្លាទេ គ្រាន់តែ ស្នើអោយមេដឹកនាំម៉ាឡេស៊ី ជួយធ្វើអោយមានតុល្យភាពនៃផលប្រយោជន៍បានមកពីការអភិវឌ្ឍនេះដោយ សមធម៌នឹងទំហំនៃការទុនវិនិយោគរបស់ខ្លួន។
ចាប់តាំងពីលោកមហាធា បានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រី មកកាលពីថ្ងៃទី៩ឧសភា មក គណៈរដ្ឋមន្ត្រីរបស់លោកបានរុះរើ ច្បាប់ជាច្រើនដែលតាក់តែងឡើងដោយគណៈរដ្ឋមន្ត្រីណាជីប ជាពិសេស អនុក្រិត្យ ដែលពាក់ព័ន្ធនឹងគម្រោងវិនិយោគបរទេស ដែលអ្នកសង្កេតការណ៍ មើលឃើញថា ក្រុមហ៊ុនចិនហាក់ជាគោលដៅមុនគេ ដែលត្រូវពិនិត្យឡើងវិញ៕