en     km
en     km

ក្រសួងបរិស្ថាន​ និង​ក្រុម​អង្គការ​អភិរក្ស​សត្វព្រៃ​ ត្រៀម​រៀបចំ​ទិវា​ “​ការ​យល់​ដឹង​អំពី​សត្វ​ត្មាត​ពិភពលោក​”

Share

ភ្នំពេញ​ ៖​ រៀងរាល់ថ្ងៃ​ទី​០១​ ខែកញ្ញា​ ពិភពលោក​តែងតែ​រៀបចំ​ទិវា​ “​ការ​យល់​ដឹង​អំពី​សត្វ​ពិភពលោក​ ឬ​អន្ដរជាតិ​”​ ។​ ប្រទេស​កម្ពុជា​ ក៏​តែងតែបាន​រៀបចំ​ទិវា​នេះ​ដែរ​ ។​ ឆ្នាំ​២០១៨​នេះ​ ក្រុម​អង្គការ​អភិរក្ស​សត្វព្រៃ​ សហការ​ជាមួយ​ក្រសួងបរិស្ថាន​ នឹង​រៀបចំ​ទិវា​ “​ការ​យល់​ដឹង​អំពី​សត្វ​សត្វ​ពិភពលោក​ ឬ​អន្ដរជាតិ​”​ នេះ​ នៅ​ថ្ងៃ​ទី​០៧​ ខែកញ្ញា​ នៅ​ផ្សារ​ទំនើប​ AEON​ ១​ រាជធានី​ភ្នំពេញ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​សត្វ​ត្មាត​ ចំនួន​ ៣​ ប្រភេទ​ ដែល​ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​ ស្តិ​ត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ IUCN​ ។​ ត្មាត​ទាំង​បី​ប្រភេទ​នោះ​រួម​មាន​ ត្មាតភ្លើង​ ត្មាតផេះ​ និង​ត្មាត​ត្នោ​ត​។​ តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​ សត្វ​ត្មាត​ទាំង​បី​ ប្រភេទ​នេះ​ មាន​វត្ដ​មាននៅ​ប្រទេស​កម្ពុជា​ មិន​ដល់​ ៣០០​ក្បាល​នោះ​ទេ​។​

​លោក​ ប៊ូ​ វរ​សក្ស​ នាយក​កម្ម​វិធិ​អភិរក្ស​ របស់​អង្គការ​ជីវិត​សត្វ​ស្លាប​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​២៨​ ខែសីហា​នេះ​ថា​ ក្រុម​អង្គការ​អភិរក្ស​សត្វព្រៃ​ និង​ក្រសួងបរិស្ថាន​ នឹង​ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ​នៅ​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ស្ដី​ពី​ស្ថានភាព​នា​ពេល​ចុង​ក្រោយ​ ភាព​ងាយ​រង​គ្រោះ​ និង​ប្រ​ញ្ហា​ប្រឈម​នានា​ របស់​សត្វ​ត្មាត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ដោយឡែក​សម្រាប់​ថ្ងៃ​ទី​០៧​ ខែកញ្ញា​ នឹង​មានការ​តាំង​ពិ​ពណ៌​រូបភាព​សត្វ​ត្មាត​ ដែល​កំពុង​រង​គ្រោះ​ជិត​បំផុត​បំផុត​ ទាំង​បី​ប្រភេទ​នៅ​ប្រទេស​កម្ពុជា​។​

​ការ​ប្រារព្ធ​ទិវា​នេះ​ នាយក​កម្ម​វិធិ​អភិរក្ស​ របស់​អង្គការ​ជីវិត​សត្វ​ស្លាប​ បញ្ជាក់​ថា​ ដើម្បី​បង្ហាញ​ពីសារ​សំខាន់​ របស់​សត្វ​ត្មាត​ និង​ជា​ការ​ផ្ញើ​សារ​ទៅ​កាន់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ ឲ្យ​ចូលរួម​ថែរក្សា​សត្វព្រៃ​គ្រប់​ប្រភេទ​ ដោយ​ការ​រក្សា​ទីជម្រក​ និង​បញ្ឈប់​ការ​បរិភោគ​សាច់សត្វ​ព្រៃ​។​

​លោក​ ប៊ូ​ វរ​សក្ស​ អះអាង​ថា​ ចំនួន​សត្វ​ត្មាត​បាន​ថយ​ចុះ​គួរ​ឲ្យ​បារម្ភ​ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​។​ ការ​បំពុល​គឺជា​ក្ដី​កង្វល់​ចម្បង​របស់​ក្រុម​អ្នក​ភិ​រក្ស​ ដែល​លោក​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ បញ្ឈប់​សកម្មភាព​បំពុល​ជា​បន្ដ​ ទៀត​ ៖«​កត្ដា​ដែល​គំរាមកំហែង​ខ្លាំង​បំផុត​គឺ​ការ​បំពុល​។​ ត្មាត​ស៊ី​សាត់​ស្លាប់​ជា​អាហារ​ អ​ញ្ចឹ​ង​មួយ​ចំនួន​កន្លង​មក​ហ្នឹង​គឺ​ការ​បំផុត​។​ ប្រជាជន​យើង​គាត់​មាន​បំណង​ បំពុល​គោក្របី​ ឬ​ក៏​សត្វ​ផ្សេងៗ​ទៀត​ តែ​ពេល​ដែល​ងាប់​ភ្លាមៗ​ហ្នឹង​ ត្មាត​ ទៅ​ស៊ី​ ងាប់​ទាំង​ត្មាត​ទៅ​ទៀត​។​ អ​ញ្ចឹ​ង​បាន​សំណូមពរ​ គឺ​សុំ​ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ថ្នាំពុល​គ្រប់​ប្រភេទ​ សម្រាប់​សម្លាប់សត្វ​ ហើយ​ប្រជាជន​ទូទៅ​ទៀត​សោត​ គឺ​កុំ​បរិភោគ​សត្វព្រៃ​ ពីព្រោះ​សត្វព្រៃ​ប្រហែល​ស្លាប់​ដោយសារ​ការ​បំពុល​ទេ​ អ​ញ្ចឹ​ង​វា​អាច​ប៉ះពាល់​ដល់​សុខភាព​យើង​ទាំងអស់​ ហើយ​បើ​យើង​មិន​ហូប​ក៏​បាន​ចូលរួម​អភិរក្ស​សត្វព្រៃ​ សត្វ​ត្មាត​របស់​យើង​ផង​ដែរ​»​។​

​សត្វ​ត្មាត​ បាន​ជួយ​សម្អាត​បរិស្ថាន​ ដោយ​ស៊ី​សាកសព​សត្វ​ ដែល​ងាប់​ស្អុយរលួយ​នៅ​ក្នុង​ព្រៃ​ ឬ​ក្បែរ​សហគមន៍​។​ ពេល​សត្វ​ត្មាត​ ស៊ី​សាកសព​សត្វ​ងាប់​ស្អុយរលួយ​ទាំងនោះ​អស់​ វា​បាន​ជួយ​ការពារ​មិន​ឲ្យ​មាន​ក្លិនស្អុយ​ និង​ជំងឺ​ឆ្ល​នានា​ ឆ្លង​ដល់​អ្នក​ភូមិ​ និង​សត្វពាហនៈ​ ក្នុង​សហគមន៍​។​

​កាលពីដើម​ឆ្នាំ​២០១៨​ ក្រសួងបរិស្ថាន​ ក្រុម​អង្គការ​អភិរក្ស​សត្វព្រៃ​ បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ​ ពី​ការ​បាត់បង់​វត្ដមាន​សត្វព្រៃ​ដ៏​កម្រ​ជា​ច្រើន​ប្រភេទ​ក្នុង​ប្រទេស​កម្ពុជា​ ព្រោះតែ​ការ​បំពុល​ ដោយ​ការ​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​ ដាក់​នៅ​តាម​ត្រពាំង​នានា​ នៃ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ ប្រទេស​កម្ពុជា​ និង​តំបន់​មួយ​ចំនួន​ទៀត​។​ សកម្មភាព​នៃ​ការ​បំពុល​ទាំងនោះ​ បាន​កំពុង​ក្លាយជា​កត្ដា​គំរាមកំហែង​ យ៉ាង​ខ្លាំង​សម្រាប់​ការ​រស់រាន​សត្វព្រៃ​ដ៏​កម្រ​ជា​ច្រើន​ប្រភេទ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ កែន​ សេរីរ​ដ្ឋា​ ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ ប្រចាំ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ ដើម្បី​បំពុល​សត្វព្រៃ​ នៅ​ក្នុង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏​ដូច​ជា​ តំបន់​ផ្សេងៗ​ គឺ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ ដល់​ចំនួន​ នៃ​ពពួក​ថនិកសត្វ​ និង​សត្វ​ស្លាប​ដែល​ជា​ប្រភេទ​ រង​ការ​គំរាមកំហែង​ជា​សាកល​។​ លោក​ អំពាវនាវ​ដល់​សាធារណជន​ឲ្យ​បញ្ឈប់​ការ​បំពុល​ និង​បរិភោគ​សាច់សត្វ​ព្រៃ​ ដើម្បី​ចូលរួម​ថែរក្សា​ និង​ការពារ​សត្វព្រៃ​ទាំង​អស់នោះ​ឲ្យ​នៅ​គង់វង្ស​។​ បន្ថែម​ពី​នេះ​លោក​ បញ្ជាក់​ថា​ ការ​បរិភោគ​សាច់សត្វ​ព្រៃ​ ដែល​មាន​ផ្ទុក​សារធាតុពុល​ នឹង​នាំ​ឲ្យ​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​៕

Share

Image
Image
Image