en     km
en     km

ទឹកទន្លេ​មេគង្គ​ ហក់​ឡើងជា​ថ្មី​ទៀត​

Share

​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ទឹកទន្លេ​មេគង្គ​ ហក់​ឡើងជា​ថ្មី​ចាប់ពី​ថ្ងៃ​ទី​២៣​ ខែសីហា​ ដោយសារ​តែ​តំបន់​អាង​ទន្លេមេគង្គ​ក្នុង​ប្រទេស​ថៃ​ និង​ប្រទេស​ឡាវ​ មាន​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​កំពុង​កើតឡើង​នៅ​ទីនោះ​។​ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ ដែល​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃ​ទី​២៤​ ខែសីហា​។​

​ក្រសួង​ធនធានទឹក​ បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​ តំបន់​ខ្ពស់​រាប​ភាគ​ឦសាន​ និង​បណ្ដា​ខេត្ដ​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ វៀតណាម​ អាច​នឹង​បន្ដ​មាន​ភ្លៀង​ធ្លាក់​ ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​។​ ចំណែក​បណ្ដា​រាជធានី​ ខេត្ដ​ ដទៃ​ទៀត​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​។​

​ដោយឡែក​តំបន់​អាង​ទន្លេមេគង្គ​ ចាប់ពី​តំបន់​ស្ថានីយ៍​តម្រងទឹក​ភ្លៀង​ ជលសា​ស្ដ្រ​ នគរ​ភ្នំ​ (​ខ្សែវ័ណ្ឌ​ទី​ ១៧​ នៃ​រយៈទទឹង​ខាងជើង​)​ ទៅ​ទិស​ខាងជើង​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​បង្គួរ​ ទៅ​ច្រើន​។​ ការ​ធ្លាក់​ភ្លៀង​នេះ​ នឹង​នាំ​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើងជា​ថ្មី​ម្ដងទៀត​ ចាប់ពី​ថ្ងៃ​ទី​២៣​ ខែសីហា​ តទៅ​។​

​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ស្នើ​ឲ្យ​ក្រសួង​ ស្ថាប័ន​ អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​ទាំងអស់​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តំបន់​ជាប់​ទន្លេមេគង្គ​ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​៕

Share

Image
Image
Image