en     km
en     km

កម្ពុជា​-​ឥណ្ឌា​ គ្រោង​ចុះ​ហត្ថ​លេខាលើ​កិច្ចព្រមព្រៀង​ចំនួន​ បី​

Share

​ភ្នំពេញ​ ៖​ ក្រសួងការបរទេស​កម្ពុជា​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កម្ពុជា​ គ្រោង​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​ បី​ ជាមួយ​ប្រទេស​ឥណ្ឌា​។​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា​ ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២៤​ ខែសីហា​ ម្សិលមិញ​។​

​កិច្ចព្រមព្រៀង​ទាំង​ បី​ នោះ​រួម​មាន​ កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​ នៃ​សាធារណរដ្ឋ​ឥណ្ឌា​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រាប់​ការ​អភិរក្ស​ ជួសជុល​ប្រាសាទព្រះវិហារ​។​ អនុស្សរណៈ​ នៃ​កិច្ច​សហប្រតិបត្ដិការ​រវាង​ក្រសួងសុខាភិបាល​ និង​កិច្ចការ​គ្រួសារ​ នៃ​សាធារណរដ្ឋ​ឥណ្ឌា​ និង​ក្រសួងសុខាភិបាល​កម្ពុជា​ ស្ដី​ពី​កិច្ច​សហប្រតិបត្ដិកា​រលើ​វិស័យ​សុខភាព​ និង​ឱសថ​។​ នឹង​មួយវិញទៀត​ អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា​ រវាង​វិទ្យាស្ថាន​ជាតិ​ការទូត​ និង​ទំនាក់ទំនង​ នៃ​ក្រសួងការបរទេស​កម្ពុជា​ និង​វិទ្យាស្ថាន​បរទេស​ នៃ​ក្រសួងការបរទេស​ ឥណ្ឌា​។​

​ក្រសួងការបរទេស​កម្ពុជា​ បញ្ញា​ក់ថា​ កិច្ចព្រមព្រៀង​ទាំង​បី​នេះ​ នឹង​ត្រូវ​ចុះហត្ថលេខា​ ខណៈ​ដែល​លោកស្រី​ ស៊ុ​ស​ម៉ា​ ស្វា​រ៉ា​ច​ រដ្ឋមន្ដ្រី​ការ​បរទេស​ នៃ​សាធារណរដ្ឋ​ឥណ្ឌា​ មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ រយៈពេល​ ៣​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​២៨​ ដល់​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១៨​។​ ក្រៅពី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទាំង​បី​នេះ​ហើយ​ លោកស្រី​រដ្ឋមន្ដ្រី​ការ​បរទេស​ឥ​ណ្ដា​ ក៏​នឹង​ចូល​ជួប​សម្ដែង​ការ​គួរសម​ចំពោះ​ប្រមុខ​ដឹកនាំ​កំពូលៗ​ របស់​កម្ពុជា​ផង​ដែរ​៕

Share

Image
Image
Image