en     km
en     km

និស្សិត និងបុគ្គលិករដ្ឋ ៨១នាក់ជាប់អាហារូបករណ៍ Erasmus Plus នៃសហភាពអឺរ៉ុប

Share

ភ្នំពេញ៖ និស្សិត និងបុគ្គលិករដ្ឋ ៨១នាក់ ទទួលបានអាហារូបករណ៍ Erasmus Plus អោយទៅសិក្សា និងបង្រៀននៅប្រទេសជាង ១០នៅអឺរ៉ុប។

សិស្ស និស្សិត ដែលបានទទួលអាហារូបករណ៍ទាំងនេះ គឺសុទ្ធសឹងតែមានសមត្ថភាពនិងអាចចែករំលែកចំណេះដឹងរបស់ខ្លួនទៅកាន់ពលរដ្ឋដែលនៅក្នុងសហភាពអឺរ៉ុប។ នេះបើតាមការលើកឡើងពីលោក ចច អេដហ្គា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងពីធីជួបជុំក្រុមអតីតនិស្សិត និងបុគ្គលិកសិក្សាកម្ពុជា ដែលធ្លាប់ទទួលបានជំនួយ និងអាហារូបករណ៍ពីសហភាពអឺរ៉ុប ។

នៅក្នុងពិធីជួបជុំដែលធ្វើឡើងនៅសណ្ឋាគារឡាហ្វលឡឺរ៉ូយ៉ាល់ នៅរសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៨នេះ លោក ចច អេដហ្គា ឯកអគ្គរដ្ឋទូតសហ ភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថាលោកមានសេចក្ដីសោមន្សរីករាយ និងអរគុណជាខ្លាំងដល់សមាគមអតីតនិស្សិតនៃកម្មវិធីអាហា រូបករណ៍ដែលបានចំណាយពេលវេលាផ្ដល់ព័ត៌មានដល់សិស្ស-និស្សិត អំពីលទ្ធភាពទទួលបានអាហារូបករណ៍ដែលផ្ដល់ជូនដោយកម្មវិធី Erasmus Plus និងការបង្ហាត់បង្ហាញពួកគេអំពីវិធីដាក់ពាក្យសុំអាហារូបករណ៍ និងធ្វើយ៉ាងណា ដើម្បីឱ្យពួកគេទាញប្រយោជន៍ឱ្យបានល្អបំផុតពីបទ ពិសោធន៍នេះ ។

លោកបញ្ជាក់ថា សមាជិកសមាគមអតីតនិស្សិតគឺជាទូតដ៏ល្អបំផុតរបស់កម្មវិធីនេះ ហើយគំនិតរបស់ពួកគេអំពីរបៀបចូលរួមក្នុងកម្មវិធី Erasmus នៅកម្ពុជាពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ពួកគេ និងសហភាពអឺរ៉ុបទាំងមូល។

សូមស្ដាប់ប្រសាសន៍របស់លោក ចច​ អេដហ្គា តាមរយៈអ្នកបកប្រែ!

ជុំវិញរឿងនេះដែរ លោក ​ហង់​ ជួន​ណា​រ៉ុ​ន រដ្ឋមន្រ្ដីក្រសួងយុវជននិងកីឡា​មានប្រសាសន៍ថា លោកក៏មានសេចក្ដីរីករាយដែលបានកិច្ចសហប្រតិបត្តិការពីសហភាពអឺរ៉ុបលើវិស័យអប់រំ។ លោកបន្ដថា និស្សិត និងបុគ្គលិករដ្ឋ គឺពួកគេអាចទទួលបានចំណេះដឹង និងប្រយោជន៍ច្រើនពីកម្មវិធី     អាហារូបករណ៍នេះ ។

 ​សំឡេង៖

លោក ងន់ ម័រ ប្រធានមជ្ឈមណ្ឌលព័ត៌មាននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកបានជ័យលាភីពីអាហារូបករណ៍ Erasmus Plus បន្ដថ្នាក់បណ្ឌិតនៅប្រទេសរ៉ូម៉ាន់នីលើជំនាញកុំព្យូទ័ររយៈពេល ៣ឆ្នាំបន្ដ នៅថ្ងៃទី១២ ខែកញ្ញា ២០១៨នេះ។

លោក ងន់ ម័រ ប្រធានមជ្ឈមណ្ឌលព័ត៌មាននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

សំឡេង៖

Erasmus Plus គឺជាកម្មវិធីរបស់សហភាពអឺរ៉ុបដែលផ្ដល់ការគាំទ្រដល់គម្រោងនានារួមមាន ភាពជាដៃគូ ព្រឹត្តិការណ៍ និងការសិក្សាចល័តវិស័យអប់រំ ការបណ្ដុះបណ្ដាល យុវជន និងកីឡា។

នៅចន្លោះពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៨នេះ កម្មវិធី Erasmus Plus និង Erasmus Mundus ដែលទទួលបានថវិកាឧបត្ថម្ភពីសហភាពអឺរ៉ុបបានផ្ដល់អាហារូបករណ៍ដល់និស្សិត និងបុគ្គលិកសិក្សាកម្ពុជា ៧៨០នាក់ ឱ្យធ្វើការសិក្សា ឬធ្វើបាឋកថា នៅអឺរ៉ុប។

តាម លោក ចច អេដហ្គា នៅឆ្នាំ២០១៨នេះ កម្មវិធីអាហារូបករណ៍ Erasmus Plus បានឧបត្ថម្ភថវិកាដល់និស្សិត និងបុគ្គលិកសិក្សាកម្ពុជា ចំនួន ៨១នាក់ ឱ្យទៅសិក្សា និងបង្រៀនចាប់ពីរយៈពេល ៥ថ្ងៃ រហូតដល់ ១២ ខែ នៅតាមសាកលវិទ្យាល័យ​នាំមុខគេនានានៅអឺរ៉ុប ដូចជា ប្រទេស ប៊ែលហ្ស៊ិក សាធារណឆែក​ ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី លូស៊ីអានី ប៉ូឡូញ ព័រទុយហ្គាល់ រ៉ូម៉ានី អេស្ប៉ាញ និងស៊ុយអ៊ែត៕

Share

Image
Image
Image