en     km
en     km

ក្រសួង​ការងារ​ប្រាប់​ឲ្យ​ជនបរទេស​ទាំង​ថៅកែ​ និង​ពលករ​ ចុះបញ្ជី​នៅ​ក្រសួង​

Share

​ភ្នំពេញ​ ៖​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ កាលពី​ថ្ងៃ​ទី​២០​ ខែសីហា​ ម្សិលមិញ​ បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ស្ដី​ពី​ការ​ស្នើ​សុំ​ការ​អនុញ្ញាតិ​ប្រើប្រាស់​ហត្ថពល​កម្ម​បរទេស​ (​ពលករ​បរទេស​)​ និង​ពន្យារ​សុពលភាព​បណ្ណ​ ឬ​សៀវភៅ​ការងារ​ជនបរទេស​សម្រាប់​ឆ្នាំ​២០១៩​។​

​ក្រសួង​ការងារ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ម្ចាស់​ ឬ​នាយក​សហគ្រាស​ គ្រឹះស្ថាន​ និង​ជនបរទេស​ទាំងអស់​ ដែល​មាន​សេចក្ដី​ត្រូវការ​ប្រើប្រាស់​ហត្ថពល​កម្ម​បរទេស​ សម្រាប់​ឆ្នាំ​២០១៩​ ត្រូវ​ដាក់​សំណើរ​ សុំ​ការ​អនុញ្ញាត​ប្រើប្រាស់​ហត្ថពល​កម្ម​បរទេស​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ដល់​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​។​

​ដោយឡែក​សម្រាប់​ម្ចាស់​ ឬ​នាយក​សហគ្រាស​ គ្រឹះស្ថាន​ទាំងឡាយ​ ដែល​បាន​ប្រើប្រាស់​ហត្ថពល​កម្ម​បរទេស​នា​ពេល​កន្លង​មក​ ក៏​ដូច​ជា​ជនបរទេស​ ដែល​ប្រកប​មុខរបរ​ណាមួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បំពេញបែបបទ​ពន្យារ​សុពលភាព​បណ្ណ​ ឬ​សៀវភៅ​ការងារ​ជនបរទេស​សម្រាប់​ឆ្នាំ​២០១៩​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០១៩​ ដល់​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៩​។​

​សម្ដេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ដ្រី​ និង​ជា​រដ្ឋមន្ដ្រី​ ក្រសួងមហាផ្ទៃ​ កាលពីដើម​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ បាន​បញ្ជក់​ថា​ ជនបរទេស​ដែល​កំពុង​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​កម្ពុជា​មាន​ជាង​ ១៦​ម៉ឺន​នាក់​ ក៏​ប៉ុន្ដែ​មាន​ជនបរទេស​ប្រមាណ​តែ​ ៥​ម៉ឺន​ ៧​ពាន់​នាក់​តែ​ប៉ុណ្ណោះ​ ដែល​មាន​ប័ណ្ណ​ការងារ​ស្រប​ទៅ​តាម​ច្បាប់​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ សម្ដេច​ ការ​ដែល​មាន​ជនបរទេស​ធ្វើ​ការងារ​នៅ​កម្ពុជា​ ដោយ​មិន​បាន​បង់ពន្ធ​ជូន​រដ្ឋ​ គឺ​វា​បាន​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​របស់​រដ្ឋ​ និង​ឱកាស​ការងារ​របស់​ពលរដ្ឋ​ខ្មែរ​។​ សម្ដេច​បន្ដ​ថា​ លើស​ពី​នេះ​ រដ្ឋាភិបាល​បាន​បាត់បង់​ប្រាក់​ចំណូល​ក្នុង​មួយ​ឆ្នាំៗ​ ជាង​ ២០​លាន​ដុល្លារ​ ព្រោះតែ​ជនបរទេស​ ទាំង​ថៅកែ​ និង​ពលករ​ មួយ​ចំនួន​មិន​បាន​បង់ពន្ធ​ជូន​រដ្ឋ​។​

​ក្រសួង​ការងារ​ បាន​អះអាង​ថា​ ម្ចាស់​ ឬ​នាយក​សហគ្រាស​ គ្រឹះស្ថាន​ទាំងឡាយ​ និង​ជនបរទេស​ ដែល​ប្រកប​មុខរបរ​ណាមួយ​នៅ​កម្ពុជា​ ដែល​មិន​បាន​អនុវត្ដ​ត្រឹមត្រូវ​តាម​សេចក្ដីជូនដំណឹង​នេះ​ ក្រសួង​នឹង​ចាត់វិធានការ​ អនុវត្ដ​ការ​ផាកពិន័យ​តាម​ទោស​ប្បញ្ញត្ដិ​ដែល​មាន​ចែង​ក្នុង​ជំពូក​ទី​១៦​ នៃ​ច្បាប់​ស្ដី​ពី​ការងារ​៕

Share

Image
Image
Image