នៅពេលដែលខ្ញុំទៅញុំអាហារនៅខាងក្រៅផ្ទះ ខ្ញុំតែងតែសួររកទឹកអត់មានទឹកកក ហើយគេមើលមកខ្ញុំហាក់បីដូចជាចម្លែកបន្តិច ខ្ញុំគិតថាអ្នកក៏ធ្លាប់បានជួបប្រទះដូចខ្ញុំដែរ។ ប៉ុន្តែនៅថ្ងៃនេះ អ្នកនឹងបានដឹងថា តើនឹងមានអ្វីខុសគ្នាកើតឡើងនៅពេលអ្នកញុំាទឹកត្រជាក់ ឬទឹកក្តៅ?
សូមបិទភ្នែករបស់អ្នកហើយស្រម៉ៃមើលថា នៅរដូវលំហើយ អ្នកអង្គុយលើបង្គាន់ដៃឈើមួយដែលលាតសន្ធឹងជាប់បឹងមួយដែលស្ថិតនៅលើភ្នំមានអាកាសធាតុយ៉ាងត្រជាក់និងមានខ្យល់បក់តិចៗ ប៉ុន្តែនៅស្រទាបខាងលើនៃកំពូលភ្នំនោះ ទើបតែរលាយអ្នកអាចមើលឃើញទឹកមានពណ៌គ្រីស្តាល់ខៀវហើយត្រជាក់គួរឲ្យចង់ងូត ពេលនោះអ្នកចុះទៅងូតទឹកនៅក្នុងបឹងនោះ។ ស្រម៉ៃមើលបន្តទៀតទៅមើល តើស្បែករបស់អ្នកនឹងមានអ្វីកើតឡើង? តើរាងកាយរបស់អ្នកមានសភាពយ៉ាងណា? តើលោកអ្នកមានអារម្មណ៏ថារងារញ័រ ហើយខ្លួនប្រាណចាប់ផ្ដើមរួមតូចដោយសារទឹកត្រជាក់ និងយល់ថាគួរឲ្យចង់ងូតលេងឬអត់?
ប្រហែលជាអ្នកបានដឹងហើយថាទឹកក្ដៅធ្វើឲ្យស្បែកខ្សោះនិងរន្ធញើសរីកធំ ដែលផ្ទុយពីទឹកត្រជាក់នៅពេលវាជ្រាបចូលទៅក្នុងស្បែក វាធ្វើឲ្យរន្ឋញើសរួម វាកើតឡើងនៅពេលដែលទឹកចូលទៅដល់ប្រព័ន្ឋរំលាយអាហារ។ ដូចនេះ តើការបរិភោគពិសារទឹកក្តៅមានប្រយោជន៍ជាងការពិសារទឹកត្រជាក់យ៉ាងណាខ្លះ?
តើមានអ្វីកើតឡើងប្រសិនជាអ្នកពិសារត្រជាក់? ខ្លួនប្រាណរបស់ជាអ្នកកំណត់កំរិតថាមពលសីតុណ្ហភាព ក្រៅពីការជួយបង្គ្រប់ដោយអាហារបំប៉នដើម្បីបង្កើតថាមពល និងជួយដល់ដំណើរការនៃប្រព័ន្ឋរំលាយអាហារដែលយើងបរិភោគរាល់ថ្ងៃ តួនាទីទាំងពីរនេះធ្វើឲ្យជាតិទឹកបាត់បង់។ ពេលដែលអ្នកពិសារភេសជ្ជៈត្រជាក់ធ្វើឲ្យការរំលាយអាហារមានភាពលំបាក ក៏ដូចជាសរសៃឈាមរួមតូចនិងបង្អាក់ការផលិតជាតិទឹកនៅក្នុងខ្លួន (Hydration)។
ជាងនេះទៅទៀត បើអ្នកពិសារភេសជ្ជៈត្រជាក់ស្របពេលកំពុងពិសារអាហារឬបន្ទាប់ពីពិសារអាហារ សីតុណ្ហភាពរបស់ភេសជ្ជៈបង្កឲ្យមានជាតិខ្លាញ់នៅក្នុងខ្លួនឡើងកក វាក៏ពិបាកដល់ការរំលាយជាតិកកនោះចេញពីរាងកាយផងដែរ។ តែប្រសិនជាលោកអ្នកពិសារទឹកត្រជាក់បន្ទាប់ពីការពិសារអាហាររួច គឺលោកអ្នកកំពុងបង្កើតនូវសំណល់ជាតិសំបោរឬជាតិអន្ធឹលទៅដល់ប្រព័ន្ឋភាពសុំានៃរាងកាយ ធ្វើឲ្យអ្នកងាយនឹងកើតជំងឹផ្សេងៗជាពិសេសគឺជំងឺផ្តាសសាយដែលយើងតែងតែជួបប្រទះជាញឹកញាប់។ មនុស្សមួយចំនួនយល់ថាទឹកត្រជាក់មានប្រយោជន៍អាចជួយដុតកាឡូរី។
ក៏ប៉ុន្តែ ក្នុងករណីដែលយើងពិតជាមិនចង់ឲ្យប្រព័ន្ឋរំលាយអាហារធ្វើការខ្លាំងពេកនោះ យើងគួរតែប្រើវិធីសាស្ត្រជួយដុតកាឡូរីតាមរយៈការពិសារទឹកក្តៅអ៊ុនៗ ជាជាងការពិសារទឹកត្រជាក់ពីព្រោះថា៖
-ជួយដល់ការរំលាយអាហារឪ្យមានភាពប្រក្រតីនៃអង់ស៊ីម(Enzymes)ដែលរំលាយអាហារ និងងាយស្រួលរំលាយជាង និងជួយបង្កើនជាតិទឹក(Hydration)នៅក្នុងខ្លួន។
-ជួយឲ្យពោះវៀនដំណើរការស្រួល លោកអ្នកក៏អាចសាកល្បងពិសារទឹកក្រូចឆា្មរក្តៅអ៊ុនៗជារៀងរាល់ព្រឹក ពីព្រោះវាពិតជាមានអត្ថប្រយោជន៍យ៉ាងច្រើនដល់ពោះវៀន។
-ងាយស្រួលដល់ការរំលាយអាហារនៅក្នុងរាងកាយ។
-ជួយដល់ការបន្សាបជាតិពុលនៅក្នុងខ្លួនមុនពេលបញ្ជារទៅឈាមនិងក្រលៀន ស្បែកនិងប្រព័ន្ធសារធាតុលឿងនៅក្នុងឈាម (Lymphatic)។
ហេតុដូច្នេះ សូមលោកអ្នកងាកមកប្តូរទម្លាប់ពិសារក្តៅឲ្យបានច្រើនជាងការពិសារទឹកឬភេសជ្ជៈត្រជាក់វិញ ហើយលោកអ្នកនឹងសងេ្កតឃើញថា វាមានប្រសើរនិងងាយស្រួលដល់ការរំលាយអាហារ ដែលអាចជួយទ្រទ្រង់រាយកាយបានល្អប្រសើរបន្ទាប់ពីការបរិភោគ ហើយវាក៏ជួយដល់សរសៃឈាមឲ្យដំណើរការបានស្រួលផងដែរ។
ប្រែសម្រួលដោយ៖ ហេង រតនា