en     km
en     km

សម្ដេច ហ៊ុន សែន បដិសេធការចោទលោកជួលឃាតករសម្លាប់ លោក សម រង្ស៊ី

Share

សម្ដេចនាយករដ្ឋមន្ត្រីនៅថ្ងៃពុធ ទី ១៥សី ហានេះ បានបដិសេធការចោទប្រកាន់មួយរបស់អតីតមេដឹកនាំបក្សប្រឆាំងលោកសមរង្ស៊ីដែលចោទសម្ដេចថា បានជួលឃាតករតាមសម្លាប់រូបលោកនៅប្រទេសបារាំង។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការនីនៅខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃមិញនេះ សម្ដេចនាយករដ្ឋមន្ត្រីបានប្រកាស ថា លោកគ្មានផែនការធ្វើឃាតអ្នកនយោបាយរូបនេះទេ។

សម្ដេច ហ៊ុន សែន មិនបានលើកឡើងចំឈ្មោះ លោក សម រង្ស៊ី នោះទេ គ្រាន់​តែសម្ដេចថា អ្នកម្នាក់នោះនៅប្រទេសបារាំង។  

សម្ដេចនាយករដ្ឋមន្ត្រីបានអះអាងថា បើគេចង់ធ្វើឃាត គឺមិនចាំបាច់ធ្វើសកម្មភាពនៅក្រៅប្រទេសនោះទេ គឺសូម្បីគប់នឹងផ្លែត្របែកក៏ជននោះ ស្លាប់ដែរកាលជននោះនៅក្នុងប្រទេស។ សម្ដេចថា រឿងនេះប្រធានាធិបតីបារាំងគួរតែសិក្សារឿងនេះ។

សម្ដេច​ ហ៊ុន សែន ៖

 

កាលពីសប្ដាហ៍មុន លោក សមរង្ស៊ីដែលកំពុងស្ថិតនៅប្រទេសបារាំង​បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា នៅរយៈពេលចុងក្រោយនេះ មានសញ្ញា ប៉ុនប៉ងធ្វើឃាតលោកដោយក្រុមឃាតករត្រូវគេបង្កើតឡើងពីទីក្រុងភ្នំពេញ ដែលលោកថា សម្ដេចនាយករដ្ឋមន្ត្រី ជារៀបចំផែនការនេះឡើង។ តែបែបនេះក្ដី សម្ដេច ហ៊ុន សែន បានហៅការចោទប្រកាន់មកលើរូបលោក ថាជារឿងប្រឌិតសុទ្ធសាធ។

លោក សម រង្ស៊ី បានក្លាយជាមេដឹកនាំបក្សប្រឆាំងនៅឆ្នាំ ១៩៩៥ ក្រោយពីលោកត្រូវបានសម្ដេចក្រុមព្រះកាលនោះជាសហនាយករដ្ឋមន្ត្រីទី១ ដកហូតលោកពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រោយពីនោះមក លោក សម រង្ស៊ី បានធ្វើសកម្មយ៉ាងខ្លាំងប្រឆាំងការដឹកនាំរបស់រដ្ឋាភិបាល។ លោករងការប៉ងសម្លាប់ជាច្រើនលើកតែមិនបានសម្រេច ដូចជាការគប់គ្រាប់បែកចំនួន ៤គ្រាប់ ចូលក្នុងហ្វូងបាតុករ កាលពីថ្ងៃទី ៣០មីនា ឆ្នាំ១៩៩៧ ដែលលោកបានដឹកនាំការតវ៉ាទាមទារឲ្យកែទម្រង់ប្រព័ន្ធយុត្តិធម៌ ។

ការវាយប្រហារនៅពេលនោះ បណ្ដាលអោយមនុស្ស ១៦នាក់ស្លាប់ និងរបួសជិត ២រយនាក់។ ក្រុមអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិបានហៅ ការមិនមានសវនការកាត់ទោស និងចាប់ខ្លួនជនពាក់ព័ន្ធនិងជនដៃដល់ថា ជានិទណ្ឌភាពមួយដ៏គួរអោយឈឺចាប់។ តែបែបនេះក្ដី មន្ត្រីនាំពាក្យ ក្រសួងមហាផ្ទៃ តែងតែអះអាងថា សំណុំរឿងនេះ មិនបានបិទបញ្ចប់នោះទេ៕ 

Share

Image
Image
Image