តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលមានមូលដ្ឋាននៅទីក្រុង ឡាអេ ប្រទេសហូឡង់ បានបង្គាប់ទៅ ដើមបណ្ដឹង គឺអាជ្ញាធរប៉ាឡេស្ទីន (AP) អោយ បង្ហាញភស្តុតាង ដើម្បីប្ដឹងប្រទេស អ៊ីស្រាអ៊ែល ករណី ឧក្រិដ្ឋកម្មសង្រ្គាម។ នេះបើតាមសារព័ត៌មាន វេណេហ្សូអេឡា Tele Sure។
តុលាការព្រហ្មទណ្ឌអន្តរជាតិ បាន ប្រកាសថា បណ្ដឹងរបស់ ប៉ាឡេស្ទីនមាន៧០០ទំព័របាន រៀបរាប់ពីទុក្ខវេទនា របស់សហគមន៍ប៉ាឡេស្ទីន ដែល រងការវាយប្រហារដោយកងទ័ពអ៊ីស្រាអ៊ែល។
បណ្ដឹងរបស់ជនរងគ្រោះ ប៉ាឡេស្ទីន បានអះអាងថា ជនស៊ីវិលប្រហែល១៣០នាក់នៅតំបន់ Gaza បានស្លាប់ដោយសារ កងទ័ព អ៊ីស្រាអ៊ែល វាយប្រហារនៅអឡុងខែមីនា។
នេះជាលើកដំបូងហើយ ដែលតុលាការព្រហ្មទណ្ឌអន្តរជាតិចាប់ផ្ដើមសិក្សានិង ស៊ើបអង្កេត សំណុំឧក្រិដ្ឋរបស់ប្រទេសមួយតាមបណ្ដឹងរបស់ ជនរងគ្រោះ។
ក្នុងសំណុំរឿងនេះ មាន ចៅក្រម ៣រូប ជាអ្នកគ្រប់គ្រងនិង ដឹកនាំការស៊ើមអង្កេត។
តុលាការព្រហ្មទណ្ឌអន្តរជាតិ បានប្រកាសថា បណ្ដឹងរបស់ ជនរងគ្រោះ បានដាក់មកកាន់ការិយាល័យ រដ្ឋអាជ្ញានៃតុលាការនេះ តាំងពីចុងខែឧសភា៕