en     km
en     km

គ.ជ.ប នឹងបង្ហាញគុណភាពទឹកខ្មៅជ្រលក់ដៃនាថ្ងៃទី ១៧ កក្កដា

Share

ក្រុងភ្នំពេញ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងនៅតាមបណ្តាញសង្គម កាលពីថ្ងៃទី ១១ កក្កដា ឆ្នាំ ២០១៨ ថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីដំណើរការប្រព្រឹត្តទៅនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៦ និងការបង្ហាញពីគុណភាពទឹកជ្រលក់ម្រាមដៃលុបមិនជ្រះ នៅឯសាលប្រជុំក្រសួងមហាផ្ទៃ។

បើតាមសេចក្តីជូនដំណឹងនោះ កិច្ចប្រជុំនេះ នឹងមានការចូលរួមពីតំណាងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ក្រសួងពាក់ព័ន្ធ តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ តំណាងស្ថានទូតជប៉ុន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិផងដែរ។

សូមបញ្ជាក់ថា ការបង្ហាញគុណភាពទឹកខ្មៅជ្រលក់ដៃនេះ គឺបណ្តាលមកពីការផុសផុលផ្សាយព័ត៌មានមិនពិតថា ទឹកខ្មៅដែលជ្រលក់ក្នុងពេលបោះឆ្នោតខាងមុខ នឹងបណ្តាលឲ្យស្លាប់ក្នុងពេល២៤ ម៉ោង។ ការណ៍នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការព្រមានចាប់ខ្លួនអ្នកបង្ហោះភ្លាមៗ ហើយចាត់ទុកព័ត៌មាននេះ គឺជាចេតនាក្នុងការញុះញង់ មិនឲ្យពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនទៅបោះឆ្នោត ដែលនេះ គឺជាទោសក្បត់ជាតិមួយផងដែរ៕

Share

ព័ត៌មានទាក់ទង

Image