en     km
en     km

ប្រធានាធិបតីម៉ាឌូរ៉ូបញ្ជាឱ្យ កងទ័ពចេញពីបន្ទាយដើម្បីទប់ទល់រដ្ឋប្រហារធ្វើឡើងដោយអាមេរិក

Share

ប្រធានាធិបតីនៃប្រទេសវេណេហ្សូអេឡា លោកនីកូឡាសម៉ាឌូរ៉ូ បាន បញ្ជាទៅកាន់ កងទ័ពអោយប្រុងប្រៀបដើម្បីទប់ទល់ការធ្វើរដ្ឋប្រហារផ្ដួលរំលំលោក។

បទបញ្ជារបស់លោក ម៉ាឌូរ៉ូធ្វើឡើងបន្ទាប់ពី ប្រធានាធិបតី អាមេរិកដូណាល់ត្រាំបាន បញ្ជាទៅ កាន់ក្រុមប្រឹក្សាសន្តិសុខ ប្រចាំសេតវិមានអោយ រៀបចំធ្វើសង្រ្គាមលុកលុយប្រទេសវេណេហ្សូអេដើម្បី ផ្ដួលរំលំរបបលោកម៉ាឌូរ៉ូដែលសេតវិមានចាត់ទុកជាមេដឹកនាំខុសច្បាប់។

លោកម៉ាឌូរ៉ូ បានជាប់ឆ្នោតជាថ្មីម្ដងទៀត នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី២០ឧសភា តែជ័យជម្នះរបស់លោកដែលគ្មានគូប្រកួត មិនត្រូវបានអាមេរិក សហភាពអឺរ៉ុបនិងប្រទេស សមាជិកសម្ព័ន្ធអាមេរិកឡាទីន ទទួលស្គាល់លោកជាមេដឹកនាំវេណេហ្សូអេឡាស្របច្បាប់នោះទេ។​

លោកម៉ាឌូរ៉ូបានថ្លែ​ងថា យើងត្រូវការពារសិទ្ធិរបស់យើង ត្រូវការពារមាតុភូមិរបស់យើង ដែលយើង ការពារយូរលង់ណាស់មកហើយ។

តាមប្រភពព័ត៌មានរបស់ AFP ក្រុមប្រឹក្សាសន្តិស របស់សេតវិមានកំពុងសិក្សាការចូលលុកលុយដើម្បីផ្ដួលរំលំលោកម៉ាឌូរ៉ូ គឺធ្វើដូចអាមេរិក ផ្ដួលរំលំលោក ប្រធានាធិបតី  Manuel Noriega ពាក់ព័ន្ធគ្រឿងញៀន និងលាងលុយកង្វក់ ដែលទីបំផុតទ័ពអាមេរិក ចាប់លោក Noriega មកដាក់គុកនៅអាមេរិកហើយរដ្ឋាភិបាលថ្មីក៏ត្រូវបង្កើតឡើង។ រូបភាពនៃការលុកលុយប្រទេសប៉ាណាម៉ា គឺដូចជាការធ្វើរដ្ឋប្រហារដែរ។

តាមប្រភពដដែល ប្រជាជននិងមន្ត្រីរបស់លោកិម៉ាឌូរ៉ូមានការភ្ញាក់ផ្អើលជាខ្លាំង ដែលថា អាមេរិក រៀបចំបញ្ជូនទ័ពតាមរយៈប្រទេសកូឡំប៊ី អោយឆ្លងព្រំដែនដើម្បី ចាប់លោកម៉ាឌូរ៉ូគឺដូចអាមេរិក ចាប់អតីតប្រធានាធិបតីប៉ាណាម៉ា កាលពីឆ្នាំ១៩៨៩៕

Share

ព័ត៌មានទាក់ទង

Image