en     km
en     km

ទីបំផុត! គីមជុងអ៊ុនសុំចរចាជាមួយអាមេរិកដោយសារទណ្ឌកម្មសេដ្ឋកិច្ច

Share

មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន បានអំពាវនាវ ទៅមេដឹកនាំចិនស៊ីជីនភីង អោយជួយបញ្ចុះបញ្ចូលអាមេរិក ដើម្បីលុបចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ច មកលើរបបក្រុងព្យុងយ៉ាង។

យោងតាមសារព័ត៌មាន ជប៉ុន Yomiuri Shimbun ចុះផ្សាយ របាយការណ៍របស់ខ្លួនកាលពីអាទិត្យទី១កក្កដាដោយស្រង់ប្រភពព័ត៌មាន ជាច្រើនពីប្រទេសចិនមកថា សំណើរបស់ លោកគីមជុងអ៊ុន ធ្វើឡើងដោយផ្ទាល់ ទៅកាន់មេដឹកនាំចិនស៊ីជីនភីង អំឡុងជំនួបកំពូលរវាងមេដឹកនាំទាំងពីរជួបគ្នា ជាលើកទី៣ កាលពីចុងខែមិថុនា។ តាមប្រភពដដែលមេដឹកនាំចិន ហាក់ស្ទាក់ស្ទើរ តែសន្យាថានឹង ជួយតាមសំណើរបស់របបក្រុងព្យុងយ៉ាង។

តាមសំដីដើម លោកគីមជុងអ៊ុននិយាយដូចនេះថា៖ «ការដាក់ទណ្ឌកម្មនេះ ធ្វើអោយខ្ញុំ ឈឺចាប់ណាស់ ។ អីចឹងហើយបានជា យើង ត្រូវធ្វើអោយ ជំបនួប ទាំងឡាយត្រូវតែធ្វើឡើងដោយជោគជ័យ ។ ដូច្នេះខ្ញុំចង់អោយចិន ជួយធ្វើយ៉ាងណា អោយមានការលុបចោលការដាក់ទណ្ឌកម្ម»

សហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខ បានសម្រេចដាក់ទណ្ឌកម្មលើរបបក្រុងព្យុងយ៉ាង តាំងជំនាន់ឪពុករបស់លោកគីមជុអ៊ុន កាន់អំណាច តែដល់ពេលលោកជុងអ៊ុន ឡើងជំនួសសពឪពុកលោក នៅឆ្នាំ២០១១ ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរឡើង។ តែដល់លោកតាំ្រចូលកាន់តំណែងនៅដើមឆ្នាំ២០១៧ ឃើញថាការដាក់ទណ្ឌកម្ម កាន់តែធ្ងន់ហើយមានសកម្មកាន់តែខ្លាំងនិងមានប្រសិទ្ធិភាព ជាពិសេស រយៈពេល ៣ខែដើមឆ្នាំ២០១៨ ដែលក្រុមប្រឹក្សាសន្តិសុខនាំមុខដោយអាមេរិក បានបិទផ្លូវសមុទ្រកូរ៉េខាងជើងតែម្ដង ធ្វើក្រុងប៉េកាំងស្រឡាំងកាំង ហើយក្រុងព្យុងយ៉ាងស្ថិតក្នុងស្ថានភាពស្លន់ស្លោ ព្រោះប្រទេសទាំងមូលរកប្រេងឥន្ធនៈប្រើប្រាស់សឹងតែគ្នា។

ដោយសាររឿងហើយមើលទៅបានជា លោកគីមជុងអ៊ុន សុំអង្វរចិន ជួយលុបចោលទណ្ឌកម្ម ហើយក្រុងព្យុងយ៉ាងធានាថា ការរំលាយអាវុធនុយក្លេអ៊ែរពិតជាត្រូវបានអនុវត្ត។ ជាមួយគ្នានេះ លោកគីមជុងអ៊ុន បានទទូចអោយចិន បន្តសន្ទនាជាញឹកញាប់ជាមួយអាមេរិក ទើបធ្វើមានការបន្ថយការដាក់ទណ្ឌកម្ម៕

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង