en     km
en     km

ព្រឹត្តិការណ៍ World Cup យប់នេះ បើកឆាកដំបូង រុស្សី ប្រកួតជាមួយ អារ៉ាបីសាអូឌីត

Share

 ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០១៨ចាប់ផ្តើមនៅយប់ ម៉ោង ៩៖៣០ នាទី យប់ ម៉ោងនៅកម្ពុជា ដែលព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងទីក្រុងមូស្គូ ប្រទេសរុស្សី។ 

ការបើកជាផ្លូវការនូវព្រឹត្តិការណ៍បាល់ទាត់ World Cup ឆ្នាំ នេះ នឹងធ្វើឡើងមុនកន្លះម៉ោង នៃការប្រកួតបើកឆាក រវាង ប្រទេសរុស្សីដែលជាម្ចាស់ផ្ទះ ប្រកួតជាមួយអារ៉ាបីសាអ៊ូឌីត នៅក្នុងលំដាប់ពូល A ដោយចាប់ផ្តើមនៅម៉ោង ១០ យប់ ម៉ោងនៅកម្ពុជា ធ្វើឡើងនៅក្នុងពហុកីឡាដ្ឋាន Luzhniki Stadium ក្នុងទីក្រុងមូស្គូ ប្រទេសរុស្សី ដែលអាចផ្ទុកអ្នកទស្សនា ប្រមាណ ៨ ម៉ឺននាក់។

មហាព្រឹត្តិការណ៍ពិភពលោកនេះ​ចាប់ផ្តើមដោយសកម្មភាព តន្ត្រីខ្នាតយក្សដ៏អស្ចារ្យជាច្រើនសម្ដែងនាំមុខដោយ តារាចម្រៀងល្បីឈ្មោះរបស់ប្រទេសអង់គ្លេស គឺលោក Robbie Williams។ នៅក្នុងកម្មវិធីនោះមានអ្នករាំ របាំបែបប្រពៃណីរុស្សី និង អ្នករបាំអន្តរជាតិពីគ្រប់ជាតិសាសន៍ ៥០០ នាក់ទៀត ដើម្បីញាំងកម្មវិធីឲ្យកាន់តែមានភាពទាក់ទាញថែមទៀត។

គួរបញ្ជាក់ថា ៣២ ប្រទេសនៅលើពិភពលោកតំណាងឲ្យប្រទេសមកពីទ្វីបខុសៗគ្នាត្រូវ ចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ពិភពលោកនេះ។ តែគួរឲ្យសោកស្តាយប្រទេសធំៗល្បីមួយចំនួនត្រូវបានអវត្តមានពីការប្រកួតនេះ ក្នុងនោះមានប្រទេស អ៊ីតាលី ហូឡង់  និង ប្រទេសមួយចំនួនទៀតនៅតំបន់អឺរ៉ុប។ ប្រទេសដែលទទួលបានពានរង្វាន់ច្រើនជាងគេក្នុងព្រឹត្តិការណ៍នេះ គឺប្រទេសប្រេស៊ីល។

កាលពីឆ្នាំ ២០១០ ព្រឹត្តិការណ៍នេះ ធ្វើឡើងនៅក្នុងប្រទេស អាហ្វិ្រកខាងត្បូង ប្រទេសដែលទទួលបានពានរង្វាន់ពិភពលោកគឺ ប្រទេសអេស្ប៉ាញ ហើយឆ្នាំ ២០១៤ ធ្វើឡើងនៅប្រទេសប្រេស៊ីល ។ ក្នុងព្រឹត្តិការណ៍នេះប្រទេសអាល្លឺម៉ង់ជាអ្នកដណ្តើមបានពាន ដោយផ្តួលខ្លាកំណាចអាហ្សង់ទីនក្នុងលទ្ធផល ១ ទល់និង ០ នៅនាទី បន្ថែមម៉ោងចុងក្រោយ៕

Share

ព័ត៌មានទាក់ទង

Image