en     km
en     km

គណៈកម្មការបោះឆ្នោតហ្សិមបាវ៉េ៖«បក្សណាក៏ចូលរួមបោះឆ្នោតបានដែរ»!

Share

គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសហ្សិមបាវ៉េ បានប្រកាសថា ការបោះឆ្នោតប្រធានាធិបតី ខែកក្កដា ឆ្នាំ២០១៨នេះ បក្សណា ក៏មានសិទ្ធិចូលរួមបោះឆ្នោតបានដែរ ខណៈស្ថាប័ននេះ សន្យាថាការបោះឆ្នោតប្រកបដោយភាពសេរីនិងត្រឹមត្រូវ។ ប្រទេសហ្សិមបាវ៉េ បច្ចុប្បន្ន ស្ថិតក្រោមការដឹកនាំរបស់ លោក Emmerson Mnangagwa ដែលបានឡើងកាន់អំណាច បន្ទាប់ពី ពួកយោធាធ្វើរដ្ឋប្រហារទម្លាក់ លោក Robert Mugabe កាលពីចុងឆ្នាំ២០១៧។

នៅក្រោមការដឹកនាំរបស់លោក Mnangagwa  ស្ថានភាពសិទ្ធិមនុស្ស និងនយោបាយ បានបើកចំហ ជាខ្លាំង។ លោក Mnangagwa បានសន្យា អោយមានការបោះឆ្នោតប្រធានាធិបតី ប្រព្រឹត្តទៅ តាមគោលប្រជាធិបតេយ្យសេរីពហុបក្ស។ កាលពីសប្ដាហ៍មុនលោកបានផ្ញើលិខិតទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិដោយសន្យាថា ការបោះឆ្នោតខាងមុខនេះ ត្រូវតែឆ្លើយតបឆន្ទៈរបស់ប្រជាជនគ្រប់និន្នាការនយោបាយ។

ប្រទេសនេះ នឹងមានការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ៣០ កក្កដា។

គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសនេះបានប្រកាសថា សូម្បីភ្នាក់ងារគណបក្សនយោបាយក៏អនុញ្ញតិអោយសង្កេតការណ៍ចល័តការិយាល័យបោះឆ្នោតដែរ គឺមិនដូចអាណត្តិមុនៗឡើយ។

លោក Robert Mugabe

ហ្សិមបាវ៉េ ជាប្រទេសតូចមួយនៅអាហ្វ្រិកខាងលិច។ ប្រទេសនេះ ធ្លាប់គ្រប់គ្រងដោយ បុគ្គលម្នាក់​ជិត៤០ឆ្នាំ គឺ លោក Robert Mugabe ។ លោកត្រូវបានដកហូតអំណាចពីបក្សរបស់លោកបន្ទាប់ពីពួកយោធាលែងគាំទ្រអោយដឹកនាំប្រទេសបន្តទៀត៕

 

Share

ព័ត៌មានទាក់ទង

Image