en     km
en     km

មេដឹកនាំវេណេហ្សូអេឡាចាប់ផ្ដើមបោសសំអាតឧត្តមសេនីយខណៈមានផែនការធ្វើរដ្ឋប្រហារ

Share

យ៉ាងតិចមន្ត្រីជាន់ខ្ពស់កងទ័ព ១៥នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះពីរនាក់ជាឧត្តមសេនីយដែលជាការបោសសំអាតផ្ទៃក្នុងកងទ័ព បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីថ្ងៃទី២០ឧសភានាំអោយមានការបះបោរ ហើយមានផែនការធ្វើរដ្ឋប្រហារ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយដោយស្រង់ប្រភពក្រុមមន្ត្រីសិទ្ធិមនុស្សមកថា កងទ័ពទាំងនេះ ត្រូវចូលខ្លួនក្នុងសាវនការយោធាដើម្បីចោទប្រកាន់ជាផ្លូវការករណីក្បត់ជាតិ និងមានផែនការរៀបចំកម្លាំងបះបោរប្រឆាំងរដ្ឋាភិបាល។

ក្រុមសិទ្ធិមនុស្ស និយាយថា ចាប់តាំងពីប្រទេសនេះធ្លាក់ក្នុងវិបត្តិនយោបាយនៅចុងឆ្នាំ ២០១៦មក មនុស្ស ៣៥៥នាក់​ត្រូវបានចាប់ឃុំក្នុងនោះក៏មាន មន្ត្រីជាន់ខ្ពស់យោធា ៤៨នាក់ដែរ៕

Share

Image
Image
Image