en     km
en     km

គ.ជ.ប បង្ហាញលេខរៀងគណបក្សនយោបាយទាំង២០ចូលរួមប្រកួតនៅថ្ងៃបោះឆ្នោត២៩ខែកក្កដា

Share

ភ្នំពេញ៖តាមសេចក្ដីប្រកាសព័ត៌មានរប​ស់គ.ជ.ប ក្នុងពិធីចាប់ឆ្នោតលេខរៀងគណបក្សនយោបាយ នៅថ្ងៃទី​២៩ ខែ ឧសភា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា គណបក្សនយោបាយដែលនឹងចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនៅឆ្នាំ២០១៨ មានចំនួន  ២០ គណបក្សនយោបាយ។

ក្នុងពិធីចាប់ឆ្នោតលេខរៀងគណបក្សនយោបាយនេះដែរ លទ្ធផលបង្ហាញថា៖

គណ​បក្សខ្មែររួបរួមជាតិ ឈរនៅលេខរៀង ទី១

គណបក្សមាតុភូមិយើង ឈរនៅលេខរៀងទី២

គណបក្សពន្លឺថ្មី ឈរលេខរៀងទី៣

គណបក្សសញ្ជាតិកម្ពុជា ឈរលេខរៀងទី៤

គណបក្សខ្មែរក្រោក ឈរលេខរៀងទី៥

គណបក្សសំបបុកឃ្មុំសង្គមប្រជាធិបតេយ្យ ឈរលេខរៀងទី៦

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឈរលេខរៀងទី៧

គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ឈរលេខរៀងទី៨

គណបក្សរស្មីខេមរា ឈរលេខរៀងទី៩

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឈរលេខរៀងទី១០, គណបក្សខ្មែរសាធារណរដ្ឋឈរលេខរៀងទី១១, គណបក្សខ្មែរឈប់ក្រឈរលេខរៀងទី១២, គណបក្សហ្វ៊ុនស៊ិនប៉ិចឈរលេខរៀងទី១៣ ,គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចឈរលេខរៀងទី១៤ ,  គណបក្សយុវជនកម្ពុជាឈរលេខរៀងទី១៥,

គណបក្សធម្មាធិបតេយ្យឈរលេខរៀង ទី១៦ , គណ​បក្សឆន្ទះខ្មែរ ឈរលេខរៀងទី១៧ ,គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជាឈរលេខរៀងទី១៨ , គណបក្សខ្មែរតែមួយ ឈរលេខរៀងទី ១៩ និងចុងក្រោយគឺគណបក្សប្រជាជនកម្ពុជាឈរលេខរៀងទី២០។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនេះដែរនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ៕

 

Share

Image
Image
Image