en     km
en     km

ប្រទេសកុម្មុយនីស្តមួយនៃសមាគមអាស៊ានគាំទ្រការបោះឆ្នោតនៅវេណេហ្សូអេឡា

Share

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Lê Thị Thu Hằng បាននិយាយថា រដ្ឋាភិបាលវៀតណាមគោរពឆន្ទៈរបស់ប្រជាជនវេណេហ្សូអេឡានៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី ២០ឧសភា។

គេហទំព័រវៀតណាម Vietnam News បានចុះផ្សាយថា អ្នកនាំពាក្យ ក្រសូងការបរទេសវៀតណាម ដែលបានធ្វើសេចក្ដីថ្លែងការណ៍ដូចនេះ ជាការឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ដែលបានសួរថាតើវៀតណាមយល់ដូចម្ដេចដែរចំពោះការបោះឆ្នោតប្រធានាធិបតីនៅវេណហ្សូអេឡា។

លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ថា វៀតណាមចង់ឃើញរដ្ឋាភិបាល និងបក្សនយោបាយ វេណេហ្សូអេឡាអង្គុយតុចរចា ដើម្បីរកដំណោះរួម ដើម្បីស្ថិតភាពប្រទេស។ លោកថា សម្រាប់វៀតណាមនឹងបន្តពង្រឹងចំណងទាក់ទងជាមួយប្រទេសវេណេហ្សូអេឡាក្នុងអត្ថប្រយោជន៍ ដើម្បីប្រជាជន ដើម្បីសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការនៅក្នុងតំបន់និងពិភពលោក។

សូមជម្រាបថា សមាគមអាស៊ាន មាន១០ប្រទេស។សម្រាប់វៀតណាម គឺជាប្រទេសដំបូងគេ នៃសមាសគមនេះ ដែលទទួលស្គាល់ការបោះឆ្នោតនៅវេណេហ្សូអេឡា ខណៈ សហគមន៍អន្តរជាតិភាគច្រើន មានអាមេរិក ជប៉ុន សហភាពអឺរ៉ុប និងប្រទេសជិតខាងវេណេហ្សូអេឡា ១៤ប្រទេសទៀត មិនបានទទួលស្គាល់ការបោះឆ្នោតនោះទេ ដោយចាត់ទុកថា ការបោះឆ្នោតនេះ មិនបានឆ្លើយតបនឹងឆន្ទៈរបស់ប្រជាជនទូទៅ ដោយសារបក្សប្រឆាំងបាត់បង់ឱកាសចូលរួមការប្រកួត៕

Share

ព័ត៌មានទាក់ទង

Image