en     km
en     km

វេណេហ្សូអេឡាប្រាប់ពិភពលោកថាកូឡំប៊ីមានផែនការផ្ដួលរំលំរបបលោកម៉ាឌូរ៉ូ

Share

ប្រទេសវេណេហ្សូអេឡាដែលស្ថិតនៅក្រោមការដឹកនាំរបស់ប្រធានាធិបតី នីកូឡាស់ម៉ាឌូរ៉ូ បានប្រកាសប្រាប់ពីពភលោកថា ប្រទេសកូឡំប៊ីមានផែនការផ្ដួលរំលំលោកម៉ាឌូរ៉ូដោយសារប្រទេសនេះ ជាសមាជិករបស់អង្គការយោធាណាតូ។

តាមប្រភពព័ត៌មាន The Morning Star ក្រសួងការបរទេស វេណេហ្សូអេឡា បានប្រកាសដូចនេះ បន្ទាប់ពីប្រទេសកូឡំប៊ី កំពុងក្លាយជាសមាជិកអង្គការយោធាណា នៅក្នុងសប្ដាហ៍នេះ ។ ដោយសារហេតុផលនេះ វេណេហ្សូអេឡាបានព្រមានថាសន្តិភាព ក្នុងតំបន់នឹងជួបគ្រោះថ្នាក់។

ក្រសួងការបរទេស វេណេហ្សូអេឡា បានប្រកាសថាខ្លួនសូមថ្កោលទោស កូឡំប៊ី នៅចំពោះមុខសហគមន៍អន្តរជាតិព្រោះប្រទេសនេះ ពិតជាធ្វើមានអស្ថិរភាពក្នុងតំបន់។ ក្រុងការ៉ាកាស ព្រមានទៀតថា កូឡំប៊ីនឹងមានសកម្មភាព កងទ័ព ជាមួយអង្គការណាតូ នៅក្នុងតំបន់ ដែលជាសញ្ញា នៃសង្គ្រាម។

សូមជម្រាបថា ប្រទេសកូឡំប៊ី មានព្រំដែនជាប់នឹង វេណពេហ្សូអេឡា។ ប្រទេសនេះ កំពុងទទួលជនភៀសខ្លួនវេណេហ្សូអេឡារាប់លាននាក់ ដែលពួកគេរត់ចេញពីប្រទេស ដោយសារ វិបត្តិសេដ្ឋកិច្ច និងនយោបាយ។ ប្រទេសកូឡំប៊ី រួមជាមួយអាមេរិក សហភាពអឺរ៉ុប និងប្រទេសម្ព័ន្ធភាពអាមេរិកឡាទីន ១៤ប្រទេសទៀត កំពុងដាក់សម្ពាធ អោយលោកម៉ាឌូរ៉ូ រៀបចំការបោះឆ្នោតប្រធានាធិបតីឡើងវិញ។ ការបោះឆ្នោតប្រធានាធិបតីវេណេហ្សូអេឡា កាលពីថ្ងៃទី២០ឧសភា ជ័យជម្នះបានទៅលើម៉ាឌូរ៉ូ​ប៉ុន្តែការបោះឆ្នោតនេះ ពុំមានវត្តមានបេក្ខជនមកពីគណប្រឆាំងនោះទេដែលនាំអោយ សហគមន៍អន្តរជាតិ មួយចំនួន មិនទទួលស្គាលលទ្ធផលបោះឆ្នោតនេះទេ។

ដោយសារករណីនេះ វេណេហ្សូអេឡាកំពុងស្ថិតក្រោមសម្ពាធ នៃការដោះដូររបបដឹកនាំហើយពេលកនេះ កំពុងរងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប៕

 

Share

ព័ត៌មានទាក់ទង

Image