en     km
en     km

ប្រទេសកូឡំប៊ីនឹងក្លាយជាសមាជិកអង្គការយោធាណាតូនៅសប្ដាហ៍នេះ

Share

 ប្រធានាធិបតីនៃប្រទេសកូឡំប៊ី លោក Juan Manuel Santosបាននិយាយថា ប្រទេស កូឡំប៊ីត្រូវបានអនុម័តអោយចូលជាសមាជិកនៃអង្គការយោធាណាតូ ជាមួយអឺរ៉ុបនៅក្នុងសប្ដាហ៍នេះ។

បើគិតពីសមាជិកភាពនៃប្រទេសកូឡំប៊ី នាំអោយអង្គការណាតូ មានសមាជិក ៣០ប្រទេស។ ប្រទេសជាសមាជិករបស់អង្គការនេះ ភាគច្រើនជាប្រទេសអឺរ៉ុប ហើយនៅទ្វីបអាមេរិកគឺមានតែអាមេរិកនិងប្រទេសកាណាដា ដែលបានក្លាយជាសមាជិករបស់ក្រុមយោធានេះមុនគេ។ ណាតូត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៩​ ដើម្បីការពារលោកសេរី នៅក្នុងទ្វីបអឺរ៉ុប។

លោកប្រធានាធិបតី កូឡំប៊ីបាននិយាយកាលពីថ្ងៃសុក្រទី២៥ឧសភាថា លោកត្រូវទៅកាន់ទីក្រុងព្រូចហ្សែល នៅសប្ដាហ៍នេះ ដើម្បីទទួលឋានៈជាសមាជិកភាពពីលោកអគ្គលេខាធិការ អង្គការណាតូលោកJens Stoltenberg នៅថ្ងៃទី៣១ឧសភា។

តាមទីភ្នាក់ងារសារព័ត៌មាន Reuters ប្រទេសកូឡំប៊ីបានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូនៅ ឆ្នាំ២០១៦។

ប្រធានាធិបតីនៃប្រទេសកូឡំប៊ី លោក Juan Manuel Santos ចាត់ទុកថា ប្រទេសរបស់លោកចាប់ផ្ដើមមានបុព្វសិទ្ធិ គាំទ្រពេញទំហឹងពី អង្គការណាតូ។

នេះជាកំណត់ហេតុប្រវត្តិសាស្ត្រមួយដ៏គួរអោយ ភ្ញាក់ផ្អើលដែលប្រទេសមួយនៅទ្វីបដទៃជាពិសេសនៅទ្វីបអាមេរិកឡាទីនបានក្លាយជាសមាជិកនៃអង្គការយោធាដ៏មានឥទ្ធិពលលើពិភពលោកនេះ៕

Share

ព័ត៌មានទាក់ទង

Image